27.9 C
Phnom Penh
Friday, October 17, 2025
- Advertisement -spot_img

កីឡាហាប់គីដូកម្ពុជា ទទួលបានការលើកចិត្តពីថ្នាក់ដឹកនាំមុនចេញទៅប្រទេសថៃ

- Advertisement -spot_img

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបាន​លើកទឹក​ចិត្ត​ពីលោក គួច ហុងជៀក អនុប្រធាន តំណាងឧកញ៉ា សៅ សេងហាក់ នៅក្នុង​ពិធីសំណេះសំណាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនចេ​ញចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ពីថ្ងៃទី​០២-០៤ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ។

« យើងខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលគ្រូបង្វឹកបានព្យាយាមលះបង់ពេលវេលាបង្វឹកដល់កីឡាករ កីឡាការិនី ដើម្បីឱ្យយើងរើសបានធនធានកីឡាករ កីឡាការិនីសរុបចំនួន១៩នាក់ ចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ ឆ្នាំ២០២៤ ដែលជាមោទនភាពរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។

ក្រោយពីសហព័ន្ធត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនមកហើយ នេះជាលើកដំបូង ដែលសហព័ន្ធបានប្រឹងប្រែងចេញទៅប្រកួតកម្រិតពិភព​លោក​ជាលើកដំបូង ដោយសហព័ន្ធបានខិតខំរៃអង្គាសប្រាក់កាសរួមគ្នា​ឱ្យ​ចេញជារូបរាងឡើង ក្នុងការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនី​បានចូល​រួមប្រកួតអន្តរជាតិបែបនេះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img