28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

កីឡាជាតិឆ្នាំនេះនឹងមានការដង្ហែភ្លើងគប់​ក្នុងខេត្តទទួលជាម្ចាស់ផ្ទះចំនួន៤

- Advertisement -spot_img

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នឹងត្រូវដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្ត កំពង់ឆ្នាំ កែប ស្វាយរៀង និងខេត្ត ព្រះសីហនុ។

ឯកឧត្តមរដ្ឋលេខាធិការ ពន្យល់ថា ខេត្តចំនួន៤នេះ នឹងត្រូវៀបចំរត់ភ្លើងគប់ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាប ទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥រួមមានទី១.កីឡារស់​នៅក្នុងសន្តិភាពនៅតែបន្ត .ទី២.ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត ទី៣.កីឡាគ្មានផ្សែងបារី ទី៤.កីឡាគ្មានគ្រឿងញៀន និងទី៥. កីឡាគ្មានសារធាតុដូពីង និងកីឡាបៃតង។

ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា កម្មវិធីរត់ភ្លើងគប់ផ្សព្វផ្សាយនៅខេត្តទទួលធ្វើជាម្ចាស់ផ្ទះ មុនព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងជនពិការលើកទី២នេះ គឺដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតកីឡាជាតិ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្កើតនូវនិមិត្តរូប នៃភាពជោគជ័យដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មវិធីរត់ភ្លើងគប់ក្នុងខេត្តទទួលធ្វើជាម្ចាស់ផ្ទះកីឡាជាតិលើកទី៤នេះ នឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០២៤ ដោយចាប់ពីខេត្ត ស្វាយរៀង ខេត្តទី២ កែប ខេត្តទី៣ ព្រះសីហនុ និង ខេត្តចុងក្រោយ គឺខេត្តកំពង់ឆ្នាំង នាអំឡុង ខែ តុលា កៀកនឹងការប្រារព្ធព្រឹត្តិការណ៍កីឡាជាតិតែម្តង។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ចាប់ផ្តើមពីថ្ងៃទី២៩ ខែ តុលា ដល់ ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។ ចំពោះ ការរត់ភ្លើងគប់ថ្ងៃពិធីបើកកីឡាជាតិ នឹងចាប់ផ្តើមពីខេត្តកណ្តាល ស្ថិតនៅចំណុច កន្លែងពិធីបើកព្រែកជីកហ្វូណនតេជោ រហូតដល់ពហុកីឡដ្ឋានជាតុតែម្តង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img