លោក កង សុខាភិរម្យបុរសវ័យ២៩ឆ្នាំលោកនិយាយថាដំបូងឡើយត្រឹមជាអ្នកមកមើលគេប្រណាំង លុះបានមើលផ្ទាល់ម្តងនោះ ជំរុញឱ្យគាត់ពុះពារគ្រប់បែបយ៉ាងធ្វើមិចឱ្យបានចូលប្រណាំងដូចគេ។ ដោយសារតែចិត្តចង់ខ្លាំងនៅចុងឆ្នាំ២០២៣ ម្ចាស់ម៉ូតូR1 ដដែលបន្ថែមថាបានចូលប្រណាំងម៉ូតូលើកដំបូងរបស់ខ្លួន ដែលលោកថាជាក្តីស្រមៃមួយសឹងតែមិននឹកស្មានដល់។ បន្ថែមពីនេះកីឡាករមានឈ្មោះហៅក្រៅ Pu Lum បង្ហាញក្តីបំណងប្រាថ្នាមួយទៀតនៅថ្ងៃខាងមុខលោកចង់ឃើញប្រភេទកីឡាយាន្តយន្តមួយនេះរីកចម្រើនទៅមុខដូចប្រទេសផ្សេងៗដែរ។ កង សុខាភិរម្យ កាលពីចុងសប្តាហ៍កន្លងទៅនេះបានឈ្នះជ័យលាភីលេខមួយក្នុងប្រភេទម៉ូតូកម្លាំង ១០០០cc ៕
ដោយគិរីដងរែក