25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កីឡាការិនីបាល់ឱប Sansus របស់បារាំង ត្រូវខកខានព្រឹត្តិការណ៍ World Cup ដោយសាររបួសជង្គង់

- Advertisement -spot_img

(ប៉ារីស)៖ យុទ្ធនាការប្រកួតបាល់ឱប World Cup ផ្នែកនារី របស់ក្រុមជម្រើសជាតិបារាំងបានរងនូវការខូចខាតយ៉ាងធំ នៅពេលដែលកីឡាការិនី Laure Sansus ត្រូវអវត្តមានពីការប្រកួតរហូតដល់ចប់ព្រឹត្តិការណ៍នេះ ដោយសារមានបញ្ហារបួសជង្គង់នៅថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

«បន្ទាប់ពីរងរបួសនៅអំឡុងពេលប្រកួតប៉ះក្រុមអង់គ្លេស Laure Sansus បានរងរបួសដាច់សរសៃពួរសាច់ដុំជង្គង់។ នាងនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់ចប់ព្រឹត្តិការណ៍ World Cup»។ នេះបើតាមសហព័ន្ធបាល់ឱបបារាំង (FFR) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ការរងរបួសនេះមានន័យថា អាជីពបាល់ឱបរបស់នាង Sansus ទំនងជាត្រូវបានបញ្ចប់ បន្ទាប់ពីនាងធ្លាប់បានលើកឡើងថា ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសណូវែលសេឡង់ នឹងជាការប្រកួតចុងក្រោយរបស់នាងផងដែរ។

បារាំងបានចាប់ផ្តើមការប្រកួតរបស់ពួកគេជាមួយនឹងការយកឈ្នះ ៤០-៥ លើក្រុមអាហ្វ្រិកខាងត្បូង មុនពេលចាញ់ក្រុមអង់គ្លេស ១៣-៧។ ពួកគេនឹងប៉ះក្រុមហ្វីជី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img