24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កីឡាករ កីឡាការិនីការ៉ាតេកម្ពុជាចេញទៅប្រកួតជើងឯកពិភពលោកនៅឥណ្ឌូនេស៊ី

- Advertisement -spot_img

នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា១៧នាក់បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រកួតជើងឯកពិភពលោកនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃ១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហេង ផេង ប្រធានគ្រូជម្រើសជាតិការ៉េតេកម្ពុជាថ្លែងថា ការប្រកួតកម្រិតពិភពលោក​ WKF Championship Series A នេះមានច្រើនប្រទេសចូលរួម ហើយកម្ពុជាប្រកួតក្នុងប្រភេទប្រយុទ្ធ និងសម្ដែង។ សម្រាប់ការប្រកួតសម្ដែងមានវិញ្ញសាបុរស និងនារី និងវិញ្ញាសាជាក្រុមបុរស និងនារី។ ចំណែកវិញ្ញាសាប្រយុទ្ធមានសម្រាប់បុរសគ្រប់ប្រភេទទម្ងន់។

លោក ហេង ផេង សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កម្រិតពិភពលោកនេះពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការវាស់ស្ទង់សមត្ថភាព យកបទពិសោធ ត្រៀមស៊ីហ្គេមនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា កីឡាករ កីឡាការិនីការ៉ាតេកម្ពុជាក៏បានចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីសម្រួចខ្លួនត្រៀមប្រជែងមេដាយស៊ីហ្គេម២០២៣ផងដែរ។ ដោយឡែក ក្រៅពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ក៏នឹងមានការប្រកួតកីឡាជាតិ ក្នុងខែវិច្ឆិកា, ការប្រកួតជើងឯកអាស៊ី ពាក់កណ្ដាលខែធ្នូ និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ក្នុងខែមីនា ឆ្នាំ២០២៣ នៅហ្វីលីពីន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img