32.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

កីឡាករអង់គ្លេស ២រូប Walker និង Phillips ទំនងជា ជាសះស្បើយទាន់ពេលវេលា សម្រាប់ចូលរួមព្រឹត្តិការណ៍ World Cup

- Advertisement -spot_img

(ឡុងដ៍)៖ កីឡាករលំដាប់អន្តរជាតិ ២រូបរបស់អង់គ្លេស គឺ Kyle Walker និង Kalvin Phillips ទំនងជាជាសះស្បើយពីបញ្ហារបួសរបស់ពួកគេ មុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើមនៅប្រទេសកាតានាចុងខែនេះ។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Manchester City លោក Pep Guardiola ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

Walker បានទទួលការវះកាត់ក្រលៀនកាលពីដើមខែតុលា ស្របពេល Phillips បានអវត្តមានពីការប្រកួតដោយសារបញ្ហាស្មា។ កីឡាករទាំងពីររូបនេះ កំពុងប្រជែងជាមួយនឹងពេលវេលា ដើម្បីសមស្របមុនពេលអង់គ្លេសចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេប៉ះនឹងក្រុមអ៊ីរ៉ង់ ជាការប្រកួតជម្រុះក្នុងពូល B នៅថ្ងៃទី២១ ខែវិច្ឆិកា។

អង់គ្លេស ក៏នឹងត្រូវប៉ះជាមួយក្រុមវែលស៍ និងអាមេរិក នៅក្នុងពូលរបស់ពួកគេដែរនោះ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នាប្រទេសរុស្ស៊ី។

«វាទំនងជាពួកគេអាចជាទាន់ពេលសម្រាប់ការប្រកួតខាងមុខ»។ នេះបើតាមសម្តីលោក Guardiola បានប្រាប់អ្នកសារព័ត៌មាន៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img