ការចាប់ផ្តើមបង្កើត Youtube Channel របស់កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់channel YouTube ដែលមានអ្នកជាវលឿនបំផុតរាប់លាននាក់ក្នុងពេលដ៏ខ្លី។ Channel ដែលមានឈ្មោះថា UR · Cristiano ត្រូវបានបើកដំណើរការនៅម៉ោងប្រហែល 8 យប់ កាលពីថ្ងៃពុធ (ម៉ោងនៅទីក្រុងហាណូយ) ហើយត្រូវបានបញ្ជាក់ដោយ YouTube ថាជាគណនីពិតរបស់ Ronaldo ។ បន្ទាប់ពី 90 នាទីដំបូង Channel នេះទទួលបានអ្នកជាវច្រើនជាងមួយលាននាក់។ គិតត្រឹមម៉ោង 7:45 ព្រឹកថ្ងៃព្រហស្បត្តិ៍ Channel នេះទទួលបានប៊ូតុងពេជ្រសម្រាប់ការឈានដល់ 10 លាននាក់ subscribers ។
កាលពីមុន Channel YouTube ដែលមានអ្នកជាវឈានដល់ 1 លាននាក់លឿនជាងគេគឺ Jennirubyjane Official ដោយ Jennie សមាជិកក្រុមចម្រៀងនារី K-pop Blackpink ដោយប្រើពេលត្រឹម 7 ម៉ោង។ បន្ទាប់ពីរយៈពេលជាង 3 ឆ្នាំ ឆានែលរបស់ Jennie ឥឡូវនេះមានអ្នកជាវ 10.5 លាននាក់។
ប៉ុន្តែឥឡូវនេះត្រូវបានបំបែកដោយ Cristiano Ronaldo ដែលបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ channel YouTube ដែលមានអ្នកជាវលឿនបំផុតរាប់លាននាក់ក្នុងពេលដ៏ខ្លី។



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក