27.9 C
Phnom Penh
Tuesday, August 18, 2026
- Advertisement -spot_img

កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងខណ្ឌចំការមន។

- Advertisement -spot_img

ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ក្រោមការយកចិត្តទុកដាក់ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងគោលដៅសង្ស័យ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែង៖ យើងបានចុះពិនិត្យចំនួន ០២គោលដៅ (ស្មើនឹង ៦២បន្ទប់) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ទីតាំងទី១៖ អាផាតមិន Serey Residence (សង្កាត់ទន្លេបាសាក់) រកឃើញមនុស្សស្នាក់នៅសរុប ១៣នាក់ (ស្រី ០៦នាក់) មាន ០៩សញ្ជាតិ (អ៊ុយក្រែន, ជប៉ុន, វេណេហ្សុយអេឡា, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, បារាំង, អស្ប៉ាញ, ម៉ាឡេស៊ី និងចិន)។ ទីតាំងទី២៖ សណ្ឋាគារ មេត្តាវ៉ារី (សង្កាត់ទន្លេបាសាក់) រកឃើញមនុស្សស្នាក់នៅសរុប ១៥នាក់ (ស្រី ០២នាក់) មាន ០៨សញ្ជាតិ (ស្វីស, ព័រទុយហ្គាល់, បារាំង, ជប៉ុន, ប៉ាគីស្ថាន, កាណាដា, អូស្ត្រាលី និងខ្មែរ)។
សរុបលទ្ធផលរួម៖ មនុស្សស្នាក់ួសរុប៖ ២៨នាក់ (ស្រី ០៨នាក់) មកពី ១៥សញ្ជាតិ ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ
ជនបរទេសស្នាក់នៅខុសច្បាប់៖ គ្មាន បទល្មើស Online Scams៖ រកមិនឃើញ (០ទីតាំង)។

រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ អាផាតមិន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តជួយសហការរាយការណ៍ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ដើម្បីសង្គមជាតិយើងគ្មានបទល្មើសបច្ចេកវិទ្យា។

ប្រភពរដ្ឋបាលខណ្ឌចំការមន

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img