31.2 C
Phnom Penh
Friday, July 25, 2025
- Advertisement -spot_img

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់អ្នកកាសែត 2 នាក់នៅហ្គាហ្សា

- Advertisement -spot_img

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឱ្យដឹងថា អ្នកកាសែតក្នុងស្រុកពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងលិចនៃតំបន់ហ្គាហ្សាស្ទ្រីប។

អ្នកកាសែត Saed Al-Taweel និង Mohammed Sabah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ខណៈពេលដែលពួកគេកំពុងបិទបាំងការជម្លៀសចេញពីអគារដែលត្រូវបានគំរាមកំហែង។ អ្នកកាសែតម្នាក់ទៀតដែលនៅជាមួយពួកគេ គឺលោក Hisham Al-Nawajha បានរងរបួស ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់ CNN ដោយលោក Salama Marouf ដែលជាប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ។

ការិយាល័យបាននិយាយថា ទាំង Al-Taweel និង Sabah ត្រូវបានគេកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថាជាសមាជិកសារព័ត៌មាន។ ពួកគេបានពាក់ឧបករណ៍សុវត្ថិភាព និងសញ្ញាសម្គាល់អ្នកកាសែតប្លែកៗ ដែលការិយាល័យបាននិយាយថាយន្តហោះគួរតែងាយយល់ដឹង។

សេចក្តីថ្លែងការណ៍បាននិយាយថា “ប៉ុន្មានម៉ោងមុននេះ យើងបានព្រមានអំពីចេតនាឈ្លានពានរបស់ការកាន់កាប់នេះ ទៅលើអ្នកសារព័ត៌មាន និងអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបន្ទាប់ពីការិយាល័យកណ្តាលប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានជូនដំណឹងឱ្យជម្លៀសចេញ។ នេះហាក់ដូចជាការប៉ុនប៉ងដើម្បីបំភាន់ការពិតដែលពួកគេរាយការណ៍” ។
កងកម្លាំងការពារអ៊ីស្រាអែលបានប្រាប់ CNN ថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ ហើយបានបន្ថែមថា “យើងនឹងប្រាប់អ្នកនៅពេលយើងមានព័ត៌មានទាក់ទងនឹងបញ្ហានេះ” ។

វីដេអូមួយដែលត្រូវបានមើលដោយ CNN បង្ហាញពីសាកសពរបស់ Sabah នៅលើរទេះរុញ ស្លៀកពាក់អាវកាក់ការពារគ្រាប់កាំភ្លើងពណ៌ខៀវដែលមានស្លាក “សារព័ត៌មាន” និងហ៊ុព័ទ្ធដោយអ្នកកាសែតផ្សេងទៀត។

ប្រភពរូបចេញពី CNN

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img