32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវពន្លឿន

- Advertisement -spot_img

ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់រយៈពេលបីខែដើម្បីឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍ពេញលេញ ត្រឹមត្រូវ និងមានស្តង់ដារនៃការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ពេលវេលាត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៧ ខែមេសា រវាងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយរដ្ឋលេខាធិការ លោក សូ វិកទ័រ និង ក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងផងដែរ។

ក្រុមហ៊ុនចិនត្រូវបានជំរុញឱ្យបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានទាន់ពេលវេលា ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់។

ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញការរចនាចំនួនបីសម្រាប់ការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែកញ្ញា។

របាយការណ៍សិក្សារបស់ក្រុមហ៊ុនបានអោយដឹងថា យោង តាម ទីតាំង ភូមិសាស្ត្រ និង ផល ប៉ះពាល់ ផ្លូវ នេះ នឹង ត្រូវ រចនា ក្នុង ល្បឿន អតិបរមា ១២០ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ស្រប តាម អនុស្សរណៈ នៃ ការ យោគយល់ គ្នា (MoU) រវាង កម្ពុជា និង វៀតណាម។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សូ វិកទ័រ មានប្រសាសន៍ថា ក្រសួង និងរដ្ឋាភិបាលត្រូវសិក្សាឱ្យបានហ្មត់ចត់នូវជម្រើសទាំងបីមុននឹងធ្វើការសម្រេចចិត្ត។

លោកបន្តថា ៖ « ការជ្រើសរើសជម្រើសមួយណាត្រូវផ្តោតលើក្របខណ្ឌ នៃផលប៉ះពាល់សង្គមសេដ្ឋកិច្ច និងសំណង់។

លោកបានបន្ថែមថា “យើងក៏ត្រូវរង់ចាំលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០ ដែលនឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តផងដែរ” ។

គម្រោងនេះត្រូវចំណាយ ថវិកាប្រមាណជាង ២ពាន់លានដុល្លារហើយ នឹងមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រកាត់តាមខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងមុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម។

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់។

ផ្លូវនេះនឹងត្រូវបានដាក់អោយប្រើប្រាស់បណ្តោះអាសន្ននាពេលខាងមុខនេះ។

ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img