23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ការផ្ទុះច្រើនលើក វាយប្រហារមូលដ្ឋានកងទ័ពតំបន់ Crimea របស់រុស្ស៊ី មានអ្នកស្លាប់និងរបួស

- Advertisement -spot_img

មនុស្សម្នាក់បានស្លាប់ និងច្រើននាក់របួសបន្ទាប់ពីការផ្ទុះ វាយប្រហារមូលដ្ឋានកងទ័ពនៅតំបន់ Crimea។

លោក Sergei Aksyonov ប្រមុខរដ្ឋបាលតំបន់ដែលតែងតាំងដោយរុស្ស៊ីមួយនេះ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការបំផ្ទុះបានកើតឡើងនៅមូលដ្ឋានកងទ័ព Saky ក្បែរតំបន់ Novofedorivka នៅលើឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបនេះ។

វីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញពីការផ្ទុះជាច្រើនកន្លែង។ ក្រោយមកក្រសួងការពារជាតិរុស្ស៊ីនិយាយថា គ្រាប់រំសេវត្រូវបានបំផ្ទុះ ប៉ុន្តែការអះអាងនេះ មិនទាន់យកជាការបាននោះទេ។

សាក្សីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារ Reuters ថា ពួកគេបានឮការផ្ទុះយ៉ាងហោចណាស់១២លើក ដែលចាប់ផ្តើមនៅម៉ោងប្រហែល ១៥:២០ (ម៉ោងក្នុងស្រុក)។ ទន្ទឹមនោះ តំបន់ហាមចូលចម្ងាយ៥គីឡូម៉ែត្រ នៅជុំវិញកន្លែងបំផ្ទុះត្រូវបានបង្កើតឡើង។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Dozhd ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា ទីក្រុង កៀវ មិនទទួលខុសត្រូវចំពោះការផ្ទុះនោះទេ។

គួរបញ្ជាក់ថារុស្ស៊ី បានកាត់យកតំបន់ Crimea ពីអ៊ុយក្រែន ក្នុងខែមីនាឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ ដែលសហគមន៍ អន្តរជាតិមើលឃើញថាមិនស្របច្បាប់។ ការបោះឆ្នោតនោះ ត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់បន្ទាប់ពីកងទ័ពរុស្ស៊ីបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រជាច្រើនជុំវិញឧបទ្វីបនេះ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img