28.1 C
Phnom Penh
Wednesday, July 30, 2025
- Advertisement -spot_img

ការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបប្រើ F-16 ចាប់ផ្ដើមហើយ

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រ៉េសនីកូវ (Oleksiy Reznikov) បាននិយាយថាការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀប ប្រើយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកបានចាប់ផ្ដើមហើយ បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា F-16 អាចនឹងត្រូវប្រគល់ទៅឱ្យ ទីក្រុងកៀវ នៅពេលដែលពីឡុតអ៊ុយក្រែនត្រូវបានបណ្ដុះបណ្ដាលរួចរាល់។

លោក រ៉េសនីកូវ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន បានឱ្យដឹងថាពីឡុតអ៊ុយក្រែននឹងត្រូវចំណាយពេលយ៉ាងហោច ៦ខែ ដើម្បីរៀនពី របៀបប្រើប្រាស់យន្ដហោះចម្បាំង F-16 ឬក៏អាចមានរយៈពេលវែងជាងនេះ។ លោកបន្ថែមថារយៈពេល ៦ខែនេះគឺជារយៈពេលអប្បបរមាសម្រាប់ ការបណ្ដុះបណ្ដាលពីឡុត ប៉ុន្តែមិនទាន់ដឹងថាតើត្រូវចំណាយពេលលឿន ឬយូរប៉ុនណានោះទេ ក្នុងការបណ្ដុះបណ្ដាលវិស្វករ និងអ្នកជំនាញមេកានិក ដើម្បីថែទាំយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ។ លោក រ៉េសនីកូវ មិនបានបញ្ជាក់លម្អិតថាតើការបណ្ដុះបណ្ដាលខាងលើត្រូវធ្វើឡើងនៅទីណា ឬពេលណាឱ្យប្រាកដនោះទេ។ ការបណ្ដុះបណ្ដាលក្នុងនោះអាចរួមមានទាំងការបង្រៀនពីភាសាបច្ចេកទេស ជាពិសេសគឺភាសាអង់គ្លេសតែម្ដង។

មន្ត្រីអាមេរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានអនុម័តយល់ព្រមឱ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ ខ្លួន ដូចជាដាណឺម៉ាក និងហូឡង់ បញ្ជូនយន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែនប្រើប្រាស់ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី នៅពេល ដែលពីឡុតអ៊ុយក្រែនត្រូវបានបណ្ដុះបណ្ដាលរួចរាល់៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img