27 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៦០%គិតត្រឹម១ឆមាសឆ្នាំ២០២៤គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ

- Advertisement -spot_img

ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា ក្នុងនោះទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩តោន, ប្រទេសចិន៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។ ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ផងដែរថាមានក្រុមហ៊ុនជាង៤៩ក្រុមហ៊ុន បាននិងកំពុងធ្វើការនាំចេញអង្ករកម្ពុជា ហើយ ដើម្បីធ្វើការនាំចេញផលិតផលងនឹងរៀបចគោលដៅផេនការបន្ថែមទៀតច្រើនទៅបន្ថែមទៀត។កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនឡើងបន្ថែមទៀត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img