33 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

ការដេញថ្លៃគម្រោងធ្វើផ្លូវ ក្រាលគ្រួសក្រហម និងផ្លូវបេតុងអាមេ នៅភូមិ ៧មករា និងភូមិតាំងក្រសាំង មូលនិធិឃុំ ឆ្នាំ២០២៤ នៅសាលាឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ

- Advertisement -spot_img

សាលាឃុំ តាំងក្រសាំង បានរៀបចំកម្មវិធី ដេញថ្លៃគម្រោងអភិវឌ្ឈន៍ ឃុំ សង្កាត់ ចំនួន ២ គម្រោង គឺ គម្រោងសាងសង់ធ្វើផ្លួូវក្រាលគ្រួសក្រហម និងផ្លូវបេតុង កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែកក្តា ឆ្នាំ២០២៤ ។ សម្រាប់គម្រោងដេញថ្លៃសាងសង់ផ្លូវទាំងពីរខ្សែនេះរួមមាន

ទី០១ ផ្លូវក្រាលគ្រួសក្រហមមានប្រវែង ៧០០ម៉ែត ទទឹងដីស ០៦ម៉ែត ទទឹងក្រួស ០៥ម៉ែត កម្ពស់ដីស ១,៣៥ម៉ែត កម្រាស់ក្រួស ០,១៥ម៉ែត និងស្លាកសញ្ញាគំរោង ១ផ្ទាំង
ទី០២ ផ្លូវបេតុងអាមេ ប្រវែង ៤៧៥ ម៉ែត ទទឹង ០៥ម៉ែត កម្រាស់បេតុង ០,១៥ម៉ែត និងស្លាកសញ្ញា គំរោង១ផ្ទាំង។

ចំពោះគម្រោងដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហមនេះដែរ គឺមានតំលៃ ៨០៨៧២៦៨០រៀល គត់ ( ប៉ែតសិបលាន ប៉ែតសិបប្រាំពីមុឺន ពីរពាន់ ប្រាំមួយរយ ប៉ែតសិប រៀលគត់ ) និងផ្លូវបេតុងមានតំលៃ ៣១០៦៤០៤៧១ រៀលគត់ ( បីរយដប់លាន ហុកសិបបួនមុឺន បួនរយ ចិតសិបមួយ រៀល )។

នៅក្នុងគម្រោងដេញថ្លៃ សម្រាប់ការអភិវឌ្ឈន៍ផ្លូវនោះ គឺមាន ៨ក្រុមហ៊ុន ដើម្បីទទួលបានសិទ្ធិសាងសង់ផ្លូវ នៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំពោះភូមិ ៧មករា ដែលសាងសង់ផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែង ៧០០ម៉ែត មានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន ៣ក្រុមហ៊ុន ដូចខាងក្រោម៖

ទី០១ ក្រុមហ៊ុន ឯក ប្រុស ដាក់ដេញថ្លៃ ជាទឹកប្រាក់ចំនួន ៧៩១០០០០០រៀល
ទី០២ ក្រុមហ៊ុន ឈួន សម្បត្តិ ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ៧៨៤០០០០០ រៀល
ទី០៣ ក្រុមហ៊ុន ផេង ពាក្យ ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ៨០,០០០,០០០ រៀលគត់។

សម្រាប់ការដេញថ្លៃនេះដែរ គណកម្មាធិការខេត្ត ស្រុក ឃុំ បានធ្វើការសម្រេចផ្តល់សិទ្ធឲ្យក្រុមហ៊ុន ឈួន សម្បត្តិជាអ្នកទទួលបានសិទ្ធ សាងសង់ផ្លូវក្រាលគ្រួសក្រហម នៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅភូមិ ៧មករា ឃុំតាំងក្រសាំង ដដែល ប៉ុន្តែសាងសង់ផ្លូវបេតុង អាមេ មានប្រវែង ៤៧៥ម៉ែត មានក្រុមហ៊ុន ចូលរួមដេញថ្លៃចំនួន ៥ក្រុមហ៊ុនដូចខាងក្រោម៖

ទី០១ ក្រុមហ៊ុន យ៉េន សុីនួន ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ៩៤,៧៦២៥០០ រៀល
ទី០២ ក្រុមហ៊ុន កែម សំណាង ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ១៦៣,៨៧៥,០០០ រៀល
ទី០៣ ក្រុមហ៊ុន ឯក ប្រុស ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ២៩៦,៨៧៥,០០០ រៀល
ទី០៤ ក្រុមហ៊ុន អ៊ុយ គឹមហុង ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ៣០៩,៧០០,០០០ រៀល
ទី០៥ ក្រុមហ៊ុន ផេង ពាក្យ ដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន ៣១០,០០០,០០០ រៀល ។

គួរបញ្ជាក់ថា គណកម្មាធិការ ខេត្ត ស្រុក ឃុំ បានសម្រាចផ្តល់សិទ្ធឲ្យទៅក្រុមហ៊ុន យ៉េន សុីនួន ជាអ្នកទទួលបានសិទ្ធសាងសង់ផ្លូវបេតុងអាមេ នៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានការចូលរួមផ្ទាល់ពីសំណាក់ លោកអភិបាលស្រុក សន្ទុង រួមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ រួមទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងម្ចាស់ក្រុមហ៊ុនដេញថ្លៃមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការដេញថ្លៃនេះ យើងសង្កេតឃើញម្ចាស់ក្រុមហ៊ុនដេញថ្លៃមួយ ឈ្មោះ ឈួន សម្បត្តិ បានដើទៅជជែកជាមួយក្រុមហ៊ុនជាច្រើន ដែលមកចូលរួមដេញថ្លៃគម្រោងភូមិឃុំនេះ ប្រហែលជាទៅដើបោះទឹកតែ ឲ្យទៅក្រុមហ៊ុនផ្សេងទៀត ដើម្បីជាថ្នូរ កុំឲ្យក្រុមហ៊ុននោះ ចូលរួមដេញថ្លៃ សាងសង់ផ្លូវ ដោយុត្តិធម៌ តាមវិជ្ជាជីវៈ ក្រមសីលធម៌ និងជាហេតុបង្កឲ្យកម្មវិធីដេញថ្លៃនោះ មានភាពរញ៉េរញ៉ៃ ។

អាស្រ័យហេតុនេះ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោកអភិបាលខេត្តកំពង់ធំ សូមលោកមេត្តា ជួយពិនិត្យ គម្រោងដេញថ្លៃសម្រាប់សាងសង់ផ្លូវនៅឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ទាំងពីរគម្រោងនេះផងទាន។ សូមអរគុណ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img