36.5 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

កាន់តែយ៉ាប់ហើយ!!!! ៖ អាមេរិក និងតៃវ៉ាន់ ពិភាក្សាផលិតអាវុធរួមគ្នា

- Advertisement -spot_img

កាសែត Nikkei បានរាយការណ៍ថា សហរដ្ឋអាមេរិក និងតៃវ៉ាន់កំពុងចរចារលើការផលិតអាវុធរួមគ្នា ជាមួយនឹងផែនការផ្ទេរបច្ចេកវិទ្យាយោធារបស់ទីក្រុងវ៉ាស៊ីនតោនទៅទីក្រុងតៃប៉ិដើម្បីឲ្យពួកគេផលិត ឬបង្កើតអាវុធនៅលើទឹកដីអាមេរិកដោយប្រើសមាសធាតុផលិតនៅតៃវ៉ាន់ ។

ទោះយ៉ាងណា កិច្ចពិភាក្សានេះគឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហើយវាអាចនឹងបន្តរហូតដល់ឆ្នាំក្រោយ ខណៈរហូតមកដល់ពេលនេះ មន្ត្រី និងក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក និងតៃវ៉ាន់ មិនទាន់សម្រេចបានការផលិតអាវុធ ឬគ្រាប់រំសេវណាមួយនៅឡើយទេ ។

សហរដ្ឋអាមេរិកបានលក់សម្ភារៈយោធាក្នុងតម្លៃរាប់សិបពាន់លានដុល្លារទៅឲ្យតៃវ៉ាន់ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បើទោះបីវាជាការរំលោភលើគោលនយោបាយចិនតែមួយ និងទំនាក់ទំនងក្រៅផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយតៃប៉ិក៏ដោយ ។

ទន្ទឹមនោះ មន្ទីរបញ្ចកោណបានអនុម័តការលក់អាវុធបន្ថែមចំនួន ១.១ ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់កាលពីខែមុន ដោយធ្វើឲ្យប្រទេសចិនរិះគន់ការសម្រេចចិត្តនេះ ហើយនិយាយថា វាបំផ្លាញយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន, ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក និងបានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យភាពតៃវ៉ាន់ ។

កាលពីខែមុន គណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាបានបង្កើនសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយដែលគេហៅថា “ច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ ២០២២” ដោយតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៤.៥ ពាន់លានដុល្លារ និងការផ្តល់ប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារសម្រាប់អាវុធបន្ថែមទៀតដល់ទីក្រុងតៃប៉ិ ៕

ប្រភពNikkei ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img