25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កាតា ក្លាយជាប្រទេសម្ចាស់ផ្ទះ World Cup ដំបូងគេ ដែលចាញ់ការប្រកួតបើកឆាក

- Advertisement -spot_img

កាតាក្លាយជាប្រទេសម្ចាស់ផ្ទះ World Cup ដំបូងគេដែលចាញ់ការប្រកួតបើកឆាក
ពេលវេលាដែលប្រទេសកាតាបានរង់ចាំ១២ឆ្នាំសម្រាប់ការមកដល់ ហើយវាមិនសមទាល់តែសោះដែលប្រទេស និងក្រុមជម្រើសជាតិរបស់ខ្លួនបានស្រមៃនោះទេ។

ប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ បានចាញ់ការប្រកួតដំបូងរបស់ខ្លួននៅលើឆាកបាល់ទាត់ដ៏ធំបំផុត ដោយបានចាញ់ក្រោមថ្វីជើង អេក្វាឌ័រក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបើកឆាក។

An Enner Valencia បានទាត់បញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១ នេះគឺជាអ្វីដែលបានកើតឡើងអោយកាតាក្លាយជាក្រុមម្ចាស់ផ្ទះដំបូងគេដែលចាញ់ការប្រកួតបើកឆាកនៃព្រឹត្តការណ៍ World Cup។

ម្ចាស់ផ្ទះនៃ FIFA World Cup បួនប្រទេសចុងក្រោយ គឺ រុស្សី ប្រេស៊ីល អាហ្វ្រិខាងត្បូង និង អល្លឺម៉ង់ មិនចាញ់ក្នុងការប្រកួតបើកឆាក របស់ពួកគេនោះទេ។

សម្រាប់ប្រទេសម្ចាស់ផ្ទះ បានចំណាយដ៏ច្រើនគឺកាតា ស្ថានភាពនេះមិនមែនជាអ្វីដែលគេចង់បាននោះទេ។ ការបង្ហាញទម្រង់លេងរបស់ពួកគេត្រូវគ្នានឹងបទពិសោធដ៏អន់របស់ពួកគេ ហើយពួកគេត្រូវបានគេរិះគន់ថាមានការភ័យខ្លាចខ្លាំងពេកក្នុងការលេងរបស់ពួកគេ៕

ប្រភព AllfootballOfficial ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img