ប្រទេសកាតា ដែលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) កាលពីឆ្នាំមុនបានបរិច្ចាគផ្ទះចល័តចំនួន ១០,០០០ផ្ទះ ដែលប្រើប្រាស់ក្នុងអំឡុងការប្រកួតសម្រាប់ភ្ញៀវទៅកាន់តំបន់រងផលប៉ះពាល់ដោយការរញ្ជួយដី ដ៏ មហន្តរាយនៅក្នុង ប្រទេសតួកគីនិងស៊ីរី។
យ៉ាងហោចណាស់ មនុស្ស ៤១,០០០ នាក់បានស្លាប់ចាប់តាំងពីការរញ្ជួយដីកម្រិត៧.៨ រ៉ិចទ័រដំបូង និងការរញ្ជួយដី ដែលបានវាយប្រហារ កាលពី ថ្ងៃចន្ទសប្ដាហ៍មុន ( ថ្ងៃ ទី ០៦ ខែ កុម្ភៈ ) ហើយគ្រោះមហន្តរាយនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងនៅក្នុងប្រទេសទាំងពីរ។មនុស្សជាងមួយលាននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសតួកគីហើយគេបារម្ភថាចំនួន នេះកើនឡើងច្រើននៅក្នុងប្រទេសស៊ីរី។
កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជាលក្ខណៈអន្តរជាតិកំពុងបន្តដោយផ្ដោតលើការផ្លាស់ប្ដូរពីការជួយសង្គ្រោះអ្នករស់រានមានជីវិត នៅក្រោម គំនរបាក់បែកទៅជាការផ្ដល់អាហារការថែទាំផ្លូវចិត្តនិងទីជម្រក។
រជ្ជទាយាទកាតាEmir Sheikh Tamim bin Hamad Al Thani ដែលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិគឺជាមេដឹកនាំ បរទេសដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីចាប់តាំងពីការរញ្ជួយដីនៅពេលដែលទ្រង់បានធ្វើដំណើរទៅកាន់ ទីក្រុងអ៊ីស្តង់ប៊ុលដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan អំពីរបៀបដែលរដ្ឋឈូងសមុទ្រអាចជួយ បានតាមរយៈ” កាត់បន្ថយគ្រោះមហន្តរាយនេះ ” កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១២ ខែកុម្ភៈ)។
ត្រូវបានសន្យាថានឹងបញ្ជូនផ្ទះ ចល័តចំនួន ១០,០០០ គ្រឿង ដែលប្រើដើម្បីកាត់បន្ថយបន្ទុកចំនួននៃការស្នាក់របស់ភ្ញៀវនៅក្នុងការ ចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២របស់ប្រទេសកាតាទៅកាន់ប្រទេសតួកគីនិងស៊ីរី។
អ្នកគាំទ្រត្រូវបានគេរាយការណ៍ថាបានចំណាយប្រហែល២១៣ ដុល្លារក្នុងមួយយប់ ដើម្បីស្នាក់នៅក្នុងផ្ទះចល័តនេះ ដែលមានទីតាំង នៅ វាលខ្សាច់ទទេ នៅឯព្រឹត្តិការណ៍ World Cup 2022 ជាកន្លែង ដែលមានការត្អូញត្អែរជុំវិញបញ្ហាជាច្រើនរួមទាំងបង្គន់ ដែលលេច ធ្លាយ។ បច្ចុប្បន្នបណ្ដុំដំបូងនៃផ្ទះចល័ត ត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគីនិងស៊ីរី។
ប្រទេសកាតាក៏កំពុងបរិច្ចាគតង់កញ្ចប់អាហារ និងសម្ភារៈ ពេទ្យដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ហើយមានមនុស្សប្រហែល ១៣០ នាក់នៅលើដីក្នុងប្រទេសតួកគី៕




ប្រភព Ariana News ប្រែសម្រួលដោយគិរីដងរែក




