ពេលវេលាដែលប្រទេសកាតាបានរង់ចាំ១២ឆ្នាំសម្រាប់ការមកដល់ ហើយវាមិនសមទាល់តែសោះដែលប្រទេស និងក្រុមជម្រើសជាតិរបស់ខ្លួនបានស្រមៃនោះទេ។
ប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ បានចាញ់ការប្រកួតដំបូងរបស់ខ្លួននៅលើឆាកបាល់ទាត់ដ៏ធំបំផុត ដោយបានចាញ់ក្រោមថ្វីជើង អេក្វាឌ័រក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបើកឆាក។
An Enner Valencia បានទាត់បញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១ នេះគឺជាអ្វីដែលបានកើតឡើងអោយកាតាក្លាយជាក្រុមម្ចាស់ផ្ទះដំបូងគេដែលចាញ់ការប្រកួតបើកឆាកនៃព្រឹត្តការណ៍ World Cup។
ម្ចាស់ផ្ទះនៃ FIFA World Cup បួនប្រទេសចុងក្រោយ គឺ រុស្សី ប្រេស៊ីល អាហ្វ្រិខាងត្បូង និង អល្លឺម៉ង់ មិនចាញ់ក្នុងការប្រកួតបើកឆាក របស់ពួកគេនោះទេ។
សម្រាប់ប្រទេសម្ចាស់ផ្ទះ បានចំណាយដ៏ច្រើនគឺកាតា ស្ថានភាពនេះមិនមែនជាអ្វីដែលគេចង់បាននោះទេ។ ការបង្ហាញទម្រង់លេងរបស់ពួកគេត្រូវគ្នានឹងបទពិសោធដ៏អន់របស់ពួកគេ ហើយពួកគេត្រូវបានគេរិះគន់ថាមានការភ័យខ្លាចខ្លាំងពេកក្នុងការលេងរបស់ពួកគេ៕






ប្រែសម្រួលដោយគីរីដងរែក




