29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

កាណូត២គ្រឿងបើកបុកគ្នា យុវជនម្នាក់ស្លាប់ ម្នាក់រងរបួស

- Advertisement -spot_img

យុវជនម្នាក់បានស្លាប់ បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ កាណូត ពីរ គ្រឿង បុកគ្នាក្នុងទិសដៅបញ្ច្រាស់។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៨៖២០ នាទីយប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា មុនពេលកើត ហេតុ យុវជនឈ្មោះ ឆុំ តុលា អាយុ ១៥ ឆ្នាំ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង បានបើក កាណូតបាឡាស្មាច់មួយគ្រឿងចេញពីមាត់កំពង់ ដល់ចំណុចផ្លូវបត់កែងជ្រុងរបងសាលាស្រុកកំពង់ លែងផ្នែកខាងលិច ឆ្ពោះទៅទិស ខាងលិច សំដៅទៅ ភូមិស្ទឹងសណ្ដែក ឃុំកំពង់ហៅ។

លុះបើកដល់ចំណុចកើតហេតុបានបុកប៉ះ និងបាឡាស្មាច់មួយគ្រឿងទៀតក្នុងទិសដៅច្រាស់គ្នា ដែលបើកបរដោយឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិខ្លែងពណ៌ ឃុំត្រងិល ស្រុកកំពង់លែងបណ្ដាលឲ្យឈ្មោះ ឆុំ តុលា រងរបួសធ្លាក់ពីលើបាឡាស្មាច់លង់ទឹកស្លាប់។ ករណីក្រោយពេលកើតហេតុឈ្មោះ លឹម វាសនា ជាអ្នកបើកបរកាណូតបាឡាស្មាច់១គ្រឿងទៀ តបានរត់គេចខ្លួនបាត់។

ករណីខាងលើនេះសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកវត្ថុតាងបាឡាស្មាច់ទាំង២គ្រឿង ត្រូវបានសមត្ថ កិច្ចជំនាញយក មករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែងដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ចូនទៅជំនាញ ការិយាល័យនគរបា លចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថ កិច្ចបានសន្និដ្ឋានថា មកពីការបើកបរកាណូតបាឡាស្មាច់ ទាំងពីរពុំមានភ្លើងទើបបណ្ដាលឲ្យបុកគ្នាបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img