22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

កាណាដា និងសហរដ្ឋអាមេរិក នឹងបញ្ជូនសម្ភារសន្តិសុខទៅឱ្យប្រទេសហៃទី

- Advertisement -spot_img

កាណាដា៖ប្រទេស កាណាដា និងសហរដ្ឋអាមេរិកបានបញ្ជូនសម្ភារសន្តិសុខទៅឱ្យប្រទេសហៃទី ដើម្បីជួយប្រទេសនេះ ដោះស្រាយវិបត្តិ នយោបាយសេដ្ឋកិច្ច និងជាពិសេស គឺវិបត្តិសន្តិសុខនៅក្នុងប្រទេស ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ រដ្ឋាភិបាលកាណាដា និង អាមេរិកចេញផ្សាយនៅថ្ងៃសៅរ៍ ទី ១៥ ខែ តុលា ឆ្នាំ ២០២២ ។ សម្ភារគ្រឿងបរិក្ខាសន្តិសុខ ដែលរួមមានទាំងរថពាស ដែកផង នោះនឹង ជួយដល់នគរបាលជាតិហៃទី ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមឧក្រិដ្ឋជន ដែលបានបង្កអំពើហិង្សា និងចលាចលនៅក្នុង ប្រទេសក៏ដូច ជាដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺអាសន្នរោគ ដែលបានអូសបន្លាយអស់រយៈ ពេលជាងមួយ ខែកន្លងមកហើយ ។ នេះបើតាម សេចក្ដីថ្លែងការណ៍ដដែល ។

អង្គការសុខភាព Pan American បានថ្លែង ឱ្យ ដឹង កាលពីសប្តាហ៍មុនថា ជំងឺអាសន្នរោគកំពុងកើតឡើងវិញនៅក្នុងប្រទេសហៃទី ទាំងករណីដែលត្រូវបានបញ្ជាក់ថា វិជ្ជមាននិងសង្ស័យ។ ជិតមួយភាគបួនក្នុងចំណោមករណីឆ្លងជំងឺអាសន្នរោគ នៅប្រទេសហៃទីនា ពេលនេះ គឺកើតឡើងលើកុមារតូចៗ។ អង្គការដដែល បានលើកឡើងពីការលំបាករបស់អ្នកជំនាញក្នុងការចូលទៅផ្ដល់សេវាព្យាបាល សុខភាពដល់អ្នកជំងឺដោយសារតែអំពើហឹង្សាដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

បើតាមសេចក្ដីរាយការណ៍គិតត្រឹមពេលនេះមានអ្នកជំងឺសង្ស័យឆ្លងអាសន្នរោគជាង៥៦០ករណី ក្នុងនោះមានអ្នកស្លាប់យ៉ាងហោច ណាស់ ៣៥ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានប្រហែល៣០០ នាក់ ។ អ្នកជំនាញបានព្រមានថាចំនួនករណី ឆ្លងជំងឺអាសន្នរោគ ពិតប្រាកដទំនងជាខ្ពស់ជាងអ្វី របាយការណ៍លើក្រដាសឆ្ងាយណាស់ ។

ជាការកត់សម្គាល់ជំនួយគ្រឿងបរិក្ខាសន្តិសុខរបស់អាមេរិក និងកាណាដា ដែលផ្តល់ដល់ប្រទេសនេះ ចំពេលដែលប្រទេសហៃទីដែលជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក កំពុងប្រឈមមុខនឹងភាពចលាចលផ្នែកនយោបាយ និងក្រុមចម្រុះដែលរារាំងការចែកចាយប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈ។ ការដឹកជញ្ជូនភាគច្រើនមិនអាចធ្វើទៅបាន ដោយការលួចប្លន់ និងការបាញ់ប្រហាររបស់ក្រុមក្មេងទំនើងមួយ ដឹក នាំ ដោយយុវជន ម្នាក់ ឈ្មោះ Jimmy Cherizier។

កាលពីសប្តាហ៍មុនក្នុងបំណងបំបាត់អំពើហិង្សាបង្ក ឡើងដោយក្រុមទំនើង លោកនាយករដ្ឋមន្ដ្រី ហៃទី Ariel Henry បានស្នើឱ្យ សហគមន៍ អន្តរជាតិ បញ្ជូន ជំនួយ យោធា មក ឱ្យ ហៃទី។ ប៉ុន្តែការអំពាវនាវរបស់ លោកដូច្នេះ បានបញ្ឆេះកំហឹងរបស់ពលរដ្ឋហៃទីបន្ថែមទៀត។ ពួកគេរាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្មប្រឆាំង នឹងលោកនាយករដ្ឋមន្ដ្រី Henry ដោយចាត់ទុកជំនួយយោធា ពីបរទេសដល់ហៃទីថាជាបើកដៃឱ្យ បរទេសជ្រែតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ហៃទី។

នៅពាក់កណ្តាលខែកញ្ញា Jimmy Cherizier បាន ដឹក នាំ ក្រុមក្មេងទំនើងទៅ ឡោមព័ទ្ធស្ថានីយប្រេងឥន្ធនៈដ៏សំខាន់មួយរបស់ ហៃទី ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែង និងដើម្បីតវ៉ាចំពោះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Henry បានប្រកាសថា ខ្លួនមិនមានលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈបានទៀតទេ។

សារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹង Cherizier និងអ្នកផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ ឬស្ថិរភាពរបស់ប្រទេសហៃទី៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img