26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

កសិករនៅខេត្តត្បូងឃ្មុំ ចាប់ផ្ដើមបង្កបង្កើនផលស្រូវដើមរដូវវស្សាបានជិត១២ភាគរយហើយ

- Advertisement -spot_img

នៅដើមរដូវវស្សាឆ្នាំនេះ កសិករចាប់ភ្ជួររា ស់ដីដើម្បីបង្កបង្កើនផលស្រូវចំនួន៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានជិត១២ភាគរយហើយ គិតត្រឹម ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ។

បងស្រី ផាន់ អ៊ាន អាយុ៥៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាបរិភោគមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺពី៦០ទៅ៧០ភាគរយដែលបានដាំស្រូវរំដួលនេះ ។ ហើយឆ្នាំនេះ អាកាសធាតុ មិនសូវអំណោយផលទេ ដោយមិនសូវមានភ្លៀង គាត់បានសាបព្រួសស្រូវចំនួន២ដងរួចមកហើយ តែ ស្រូវមិនសូវដុះសោះ មូលហេតុ មេឃក្តៅពេក ។ ចំពោះពូជស្រូវនេះក្នុង១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ៥០គីឡូក្រាមផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា កសិករក្នុងខេត្តត្បូងឃ្មុំរបស់យើង លោកបានដាំដូចជា ពូជស្រូវ ៥១.៥៤.៤៩ សែនពិដោរ និងស្រូវរំដួល ហើយក៏មានពូជស្រូវក្នុងស្រុកផងដែរ ។

ចំពោះការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ កសិករអនុវត្តភ្ជួររាស់សម្រេច បាន ៨ ៨០០ ហិកតា ស្មើនឹង ១១,៥២%នៃផែនការដាំដុះ និងដាំដុះស្រូវវស្សាសម្រេចបាន ៥ ៦៤៥ហិកតា ស្មើនឹង ៧,៣៩% នៃផែនការដាំដុះស្មើនឹង ៦៤,១៥% នៃផ្ទៃដីភ្ជួររាស់ ក្នុងនោះស្រូវស្រាល បានចំនួន ២ ៥៧៥ហិកតា ស្រូវកណ្តាលបានចំនួន ២ ១៥០ហិកតា និងស្រូវ ធ្ងន់បានចំនួន ៩២០ហិកតា ។លោក ប្រធានមន្ទីរបានបន្ថែមឱ្យដឹងទៀតថា ក្នុងចំណោម៧ស្រុក/ក្រុង នៃខេត្តត្បូងឃ្មុំ មាន២ស្រុកដែលបានភ្ជួររាស់ដីបង្កបង្កើនផលស្រូវបានច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ហើយរាល់ការដាំដុះកម្លាំងមន្ទីរតែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបានផ្សព្វផ្សាយដល់កសិករយើងជានិច្ច៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img