31.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ករណីអគ្គីភ័យមួយបានកើតឡើងនៅក្នុងបូរីមានជ័យ ជានទី០១ ត្រូវរងការខូចខាតអីវ៉ាន់ទាំងស្រុងនៅក្នុងបន្ទប់ ដែលបានជួលឲ្យជនជាតិឥណ្ឌូនេសុី

- Advertisement -spot_img

បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះបន្ទប់ជាន់ទី១ ក្នុងបូរីមានជ័យដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ីរស់នៅរងការខូចខាតអីវ៉ាន់អស់ទាំងស្រុងនៅក្នុងបន្ទប់ កើតឡើងរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ស្ថិតភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា ៖ នៅពេលដែលអគ្គីភ័យបានឆាបឆេះបន្ទប់ជាន់ទី១ក្នុងបូរីមានជ័យ ដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ីត្រូវបានឆាបឆេះផ្សែងខ្មួលខ្មាញ់ហើយកម្លាំងចម្រុះបានចុះជួយអន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យ៣គ្រឿង និងប្រើប្រាស់ទឹកចំនួន៤រថយន្ត បានពន្លត់រយៈពេលជាងកន្លះម៉ោងទើបគ្រប់គ្រងស្ថានភាពហើយរលត់ទាំងស្រុង។

លោកបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គីសនីឆេះចេញពីកង្ហាកន្តុយម៉ាស៊ីនត្រជាក់ទើបបង្កឲ្យឆាបឆេះឡើងដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងប្រើប្រាស់ទឹកអស់៤រថយន្តដែលជារថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែត និងរថយន្តក្រុមហ៊ុនកាស៊ីណូត្រូពីកាណា មានកម្លាំងអន្តរាគមន៍នគរបាលអធិការដ្ឋាននគរបាលក្រុង នគរបាលវរការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ និងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងជាច្រើនបានជួយពន្លត់។

អគ្គីភ័យដែលឆាបឆេះខូចខាតអស់១បន្ទប់ជាន់ទី១ដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ី ដែលឆេះខូចខាតអស់សម្ភារៈក្នុងបន្ទប់ទាំងស្រុង និងធ្វើឲ្យមនុស្សដែលរស់នៅក្នុងបូរីរបួសស្រាលចំនួន៣នាក់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img