26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ករណីបាញ់ប្រហារនៅរដ្ឋ Florida សហរដ្ឋអាមេរិកមនុស្ស៣នាក់ស្លាប់

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ ប៉ូលិសនៅរដ្ឋផ្លូរីដា (Florida) នៃសហរដ្ឋអាមេរិក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយករណីបាញ់ប្រហារបន្តបន្ទាប់គ្នា ដែលបានសម្លាប់ មនុស្សសរុបចំនួន៣នាក់ និងបង្កឱ្យ២នាក់ផ្សេងទៀតរងរបួសធ្ងន់។

ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានស្រ្តីម្នាក់ ដែលស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ, ក្មេងស្រីម្នាក់អាយុត្រឹមតែ៩ឆ្នាំ ហើយនិងបុគ្គលិកស្ថាប័នព័ត៌មានម្នាក់។ ចំណែកជនសង្ស័យគឺជា បុរសម្នាក់អាយុ១៩ឆ្នាំ ដែលមានប្រវត្តិធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន។ ក្រៅពីជនរងគ្រោះទាំង៣នាក់ ម្តាយរបស់ក្មេងស្រី ព្រមទាំងមិត្តរួមការងារ ម្នាក់របស់បុគ្គលិកស្ថាប័នព័ត៌មាន គឺត្រូវគេរាយការណ៍ថា រងរបួសធ្ងន់ផងដែរ។

បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយទាំង២នាក់ ត្រូវបានជនសង្ស័យបាញ់ប្រហារ កាលពីវេលារសៀលថ្ងៃពុធសប្តាហ៍នេះ ពេលដែលពួកគេកំពុងរាយការណ៍ព័ត៌មាន នៅកន្លែងកើតហេតុនៃករណីបាញ់ប្រហារមួយ ដែល បានកើតឡើងកាលពីវេលាព្រឹកថ្ងៃដដែល ដែលបានបង្កឱ្យស្រ្តីអាយុខ្ទង់២០ឆ្នាំម្នាក់ស្លាប់។ ក្រោយពី បាញ់លើ ក្រុមអ្នករាយការណ៍ព័ត៌មានរួច ជនសង្ស័យបានបន្តធ្វើសកម្មភាពបាញ់ប្រហារលើ ក្មេងស្រីអាយុ៩ឆ្នាំ និងម្តាយរបស់នាង ដែលស្ថិតក្នុងផ្ទះមួយខ្នងនៅក្បែរនោះ ថែមទៀត។

គួរបញ្ជាក់ថា មិនយូរប៉ុន្មានក្រោយមក ជនសង្ស័យជាខ្មាន់កាំភ្លើង ក៏ត្រូវប៉ូលិសឃាត់ខ្លួនបាន ខណៈចេតនានៅពីក្រោយសកម្មភាពបាញ់ប្រហារទាំងនេះ ពុំទាន់អាចត្រូវបានកំណត់ច្បាស់នៅឡើយទេ។ បើតាមអង្គការ Gun Violence Archive គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបាត់បង់ជីវិត មនុស្សសរុបច្រើនជាង ៦,១០០នាក់ហើយ ព្រោះតែអំពើហិង្សាដោយកាំភ្លើង នៅក្នុងឆ្នាំនេះ៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img