មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងរវាងម៉ូតូម៉ាកHonda Dream ពណ៍ខ្មៅពាក់ស្លាក់លេខ ពោធិសាត់ 1D-4724 បើកបរដោយបុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ បើកបរពីត្បូងទៅជើងតាមបណ្តាលផ្លូវមហាវិថីឈ្នះៗកប់ស្រូវ បានប៉ះជាមួយឡានស្ទួចមួយគ្រឿងHyundai ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 3F-5882 បានបើកបរដោយឈ្មោះ ស៊ុន ផារិទ្ធ ភេទប្រុស ជាតាកុងឡានរបស់ក្រុមហ៊ុន គឹមម៊ិច បានបើកបរពីជើងមកត្បូងតាមបណ្តាលផ្លូវ មហាវិថីឈ្នះៗកប់ស្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវមហាវិថីឈ្នះៗកប់ស្រូវ ភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុផ្ទាល់បានប្រាប់ភ្នាក់ងារសារព័ត៌មានគិរីដងរែកយើងថាមាននស្ទួចមួយគ្រឿងHyundai ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 3F-5882 បានបើកបរពីជើងមកត្បូងដល់កន្លែងកើតហេតុនោះបានបត់ចូលផ្លូវភូមិមួយ ក៏បានឃើញម៉ូតូម៉ាកHonda Dream ពណ៍ខ្មៅពាក់ស្លាក់លេខ ពោធិសាត់ 1D-4724 បើកបរដោយបុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ បើកបរពីត្បូងទៅជើងបើកបរនៅលើផ្លូវត្រង់តាមបណ្តាលផ្លូបមហាវិថីឈ្នះៗកប់ស្រូវ ក៏បានបើកបុកពាក់កណ្តាលឡានដែលបានបត់ចូលទៅផ្លូវចូលភូមិនោះ បានបណ្តាលឲ្យខាងអ្នកបើកបរម៉ូតូនោះដួលបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងតែម្តង ចំនែកអ្នកបើកបរឡានវិញ មិនមានគ្រោះថ្នាក់អ្វីនោះទេ ។

សូមស្តាប់ការៀបរាប់របស់តាកុងឡានអំពីហេតុការណ៍ដែលបានកើតឡើង ( Video)
សូមបញ្ជាក់ផងដែលថា ការកើតហេតុនេះខាងបុរសម្នាក់ដែលបានបើកបរម៉ូតូ មានស្ថានភាពធ្ងន់ធ្ងរប៉ះចំក្បាល ហើយត្រូវបានខាងមន្ត្រីចរាចរណ៍បានជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ និងបានទំនាក់ទងទៅខាងឡានសង្គ្រោះរបស់មន្ទីពេទ្យសម្តេចតេជោ ខណ្ឌព្រែកព្នៅដឹកយកទៅសង្គ្រោះបន្ទាន់។ ចំណែកខាងអ្នកបើកបរឡានស្ទួច ឈ្មោះ ស៊ុន ផារិទ្ធ ព្រមទាំងឡានស្ទួច និងម៉ូតូម៉ាកHonda Dream ត្រូវបានបញ្ជូនទៅខាងជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ដើម្បីយកទៅសួរនាំនឹងរងចាំដោះស្រាយតាមនិតិវិធីច្បាប់បន្តទៀត។






អត្ថបទដោយ ផេង សុធា




