បាត់ដំបង៖ កម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់ទុករថយន្តសណ្ដោងធុនធំចំនួន ១គ្រឿង នៅពេលដែលក្រុមល្បាតបានចុះត្រួតពិនិត្យ ក៏បានឃើញថយន្តសណ្ដោងធន់ធំ បានបង្កប់ឈើ ចំនួនន៤សន្លឹក ប្រមាណ១៤ម៉ែត្រគូប នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
មន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត។
យោងតាមមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ រថយន្តសណ្ដោងធុនធំ1គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829 👉ដឹកឈើប្រភេទស្ពង់ចំនួន៤សន្លឹក:-0,30×1,30×5,00×1=1,95ម៉ែត្រគូប-0,30×1,30×9,00×1=3,51ម៉ែត្រគូប-0,30×1,50×9,00×1=4,05ម៉ែត្រគូប-0,30×1,60×9,00×1=4,32ម៉ែត្រគូបសរុបមុខឈើទាំងអស់ចំនួន ៤សន្លឹក®ស្មើនឹង ១៣,៨៣ម៉ែត្រគូប(វត្ថុខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
ដោយគិរីដងរែក