24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្មនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, កូនដើមចាក់សម្លាប់ឪពុកចុង ព្រោះទំនាស់ក្នុងគ្រួសារ

- Advertisement -spot_img

បាត់ដំបង ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨៖៤០នាទី នៅចំណុចក្រុម ទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី “ឃាតកម្ម” មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វិជ្ចានៈ ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ស(ចិតបន្លែ) ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង)បណ្តាលអោយស្លាប់នឹងកន្លែងកើតហេតុ។ មូលហេតុ៖ ទំនាស់គ្រួសារ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ (ដឹកនាំដោយឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ) និង អធិការដ្ឋាននគរបាលស្រុកថ្មដា ដេីម្បីស្រាវជ្រាវតាមជំនាញនីតិវិធី រហូតដល់កំណត់បានអត្តសញ្ញាណជនសង្ស័យនិងទីកន្លែងលាក់ខ្លួន។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ ៖៣០នាទី កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណនី វច្ចណៈ ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវែលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ននាយកដ្ឋានធ្វើការនាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរនៅនាយដ្ឋាន ដើម្បីបំពេញនីតិវិធីប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់៕

ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយបន្តដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img