26 C
Phnom Penh
Friday, September 20, 2024
- Advertisement -spot_img

កម្លាំងនគរបាលខេត្តស្ទឹងត្រែងចាប់រថយន្តវ៉េអងមួយគ្រឿងដឹកដំឡូងមីលួចបង្កប់ឈើពីក្រោម

- Advertisement -spot_img

ស្ទឹងត្រែង៖ រថយន្តខ្នាតធំចង្កូតស្តាំមួយគ្រឿងត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តស្ទឹងត្រែង កាលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះនៅលើកំណាត់ផ្លូវជាតិលេខ៧ A ចំណុចអូរច្រឡង់ ភូមិអូរឫស្សីកណ្តា ស្រុកសៀមបូក ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានដែល Kiridangrek ទទួលបាន បានឱ្យដឹងថា រថយន្តខាងលើជាប្រភេទរថយន្តម៉ាក FUSO សណ្តោងរឺម៉ក់ ពាក់ស្លាកលេខចង្កូតស្តាំ PP.0835 គោលដៅធ្វើដំណើរមកពីភូមិសាស្ត្រខេត្តរតនគិរី រួចឆ្លងកាត់ខេត្តស្ទឹងត្រែង នឹងបន្តឆ្ពោះទៅក្រចេះ ហើយក៏ត្រូវក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ត្រួតពិនិត្យ ឃើញមានបង្កប់ឈើពីក្រោម រួចក៏បានឃាត់រថយន្តខាងលើនោះ ភ្លាមៗតែម្តង។

ក្រោយពីការឃាត់រថយន្តនិងត្រួតពិនិត្យជាក់ស្តែង នៅលើរថយន្តនោះមានដំឡូងមី ម្រេច អង្កាម និងឈើពីក្រោម។

បច្ចុបបន្នរថយន្តខាងលើត្រូវបានកម្លាំងនគរបាលអូសយកមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា ឈើក្នុងរថយន្តនោះជាប្រភេទឈើអ្វីឡើយ? និងមានចំនួនប៉ុន្មាននៅឡើយនោះទេ ដោយរង់ចាំជំនាញរដ្ឋបាលព្រៃឈើចុះមកធ្វើការវាស់វែង៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img