តាកែវ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារ នគរបាលយុត្តិធម៌ បានពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដោយបានសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលដូចខាងក្រោម៖

វេលាម៉ោង១៤:៥៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ២០ លើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ ណារ៉ា ហៅ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកដឹកជញ្ជូន រក្សាទុកជួញដូរគ្រឿងញៀន(មិនចេះប្រើប្រាស់)។+ ដកហូតវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ធំ ទម្ងន់:១០១.៥៦g ថ្លឹងទាំងសំបកថង់ (សង្ស័យជាសារធាតុញៀន)
២.ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកអាយហ្វូន11ប្រូម៉េក
៣.ម៉ូតូចំនួន ០១គ្រឿង ម៉ាកC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KP7714

នៅវេលាម៉ោង ១៧:០០នាទីថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ បាននាំមកចង្អុលបង្ហាញផ្ទះជួល លេខ ៣៦E1 ផ្លូវ រថភ្លេីង ក្រុម ៣៩ ភូមិ ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានធ្វើការឆែកឆេរដោយមានការចូលរួមពីលោកមេភូមិ លោកស្រីចៅសង្កាត់ រកឃើញវត្ថុតាងបន្ថែមរួមមាន ៖
១.ប័ណ្ណចាក់វ៉ាក់សាំង ០២ សន្លឹក
២.ប័ណ្ណ ប.ស.ស ចំនួន០២សន្លឹក
៣.សំបុត្របញ្ជាក់កំណើត០១សន្លឹក
៤.សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន
៥.លោហ:ធាតុពណ៍លឿងមានដាំត្បូងពណ៍ស ក្រហម ខៀវ មួយចំនួន (មានក្នុងរូបភាព)។ ជនសង្ស័យជា ម្ចាស់ ទីតាំងឈ្មោះ គង់ សុភា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនសង្ស័យដែលឃាត់ខ្លួនខាងលើ (បានរត់គេចខ្លួន)។






បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបាននាំមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។
ប្រភព កងរាជអាវុធហត្តខេត្តតាកែវ