មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្រក់ទឹកភ្នែក នៅពេលមើលរូបថតជាច្រើសន្លឹករបស់លោក
លោក Hyon ដែលជាសេនាប្រមុខនៃកងទ័ពប្រជាជនកូរ៉េ និងជាទីប្រឹក្សាទូទៅនៃក្រសួងការពារជាតិបានទទួលមរណភាពនៅមន្ទីរពេទ្យក្នុងទីក្រុងព្យុងយ៉ាង ដោយសារជំងឺសរីរាង្គជាច្រើនកាលពីវេលាម៉ោង ៩ ព្រឹកកាលពីថ្ងៃទី ១៩ ខែឧសភា ក្នុងវ័យ ៨៧ ឆ្នាំ ។
ទន្ទឹមនោះលោក Hyon ក៏ជាមនុស្សជំនិតរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល និងបានបណ្ដុះបណ្ដាលលោក គីម ជុងអ៊ុន ឲ្យកាន់តំណែង និងដឹកនាំប្រទេសកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះផងដែរ ។
ចំណែកនៅក្នុងពិធីបុណ្យសពរបស់លោក Hyon ដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែឧសភា លោក គីម ក៏បានចូលរួម និងកាន់មឈូសរបស់សេនាប្រមុខរូបនេះដោយផ្ទាល់ផងដែរ ៕
ប្រភព Guardian ប្រែសម្រួលដោយគីរីដងរែក