រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកម្មពិធី សិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំភពផែនដី ‘’ Earth Leadership ‘’ ក្រោមអធិបតីភាព ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ខមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងមានការចូលរួមពីលោក Cristopher Lee ដែលមានអាយុ ៧៨ ឆ្នាំ មកពីប្រទេស ម៉ាឡេស៊ី ដែលលោកមកធ្វើការចែករំលែកបទពិសោធន៍។
នៅក្នុងការចូលរួមសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំ ភពផែនដី គឺមានការចូលរួមពី សមាជិកសមាជិកា ស ស យ ក រាជធានីភ្នំពេញ ព្រមទាំង កណ្ដាលផែនជ័យឧត្តម ចំណុះឲ្យ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និង ជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែន បានដឹកនាំសមាជិក សមាជិកា មកតាមបណ្ដាលខេត្ត រាជធានី មកចូលរួមនៅកម្មវិធីសិក្ខាសាលា នេះ ។
នៅក្នុងកាសនេះដែរ ឯកឧត្តម សាយ សំអាល់ បានផ្ដល់ទស្សន ០៦ចំណុច ដែលលោកចងបាន៖
ទី០១ ប្រជាជនមានតំបូលនៅលើក្បាល គឺមានន័យថា ប្រជាពលរដ្ខខ្មែរទាំងអស់ត្រូវតែមានផ្ទះសំបែងរស់នៅដោយសមរម្យ
ទី០២ មានអាហារនៅលើតុ មានន័យថា ប្រជាពលរដ្ឋខ្មែរមានម្ហូបអាហារ ហូបចុកគ្រប់គ្រាន់ ទាំងអស់គ្នា
ទី០៣ មានប្រាក់ចំណូល មានន័យថា លោកចង់ឲ្យប្រជាជនខ្មែរយើងមានការងារ និងមុខរបរ រកស៊ី មានប្រាក់ចំណូលទាំងអស់គ្នា
ទី០៤ កូនបានចូលរៀន មានន័យថា ឪពុកម្តាយគ្រាប់គ្នា ត្រូវតែយកកូនទៅចុះឈ្មោះចូលរៀន និងជួយជំរុញឲ្យកូនបានខ្ពង់ខ្ពស់
ទី០៥ មានការងារ មានន័យថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែប្រឹងប្រែងរៀនសូត្រ ដើម្បីមានការងារធ្វើគ្រប់គ្នា
ទី០៦ គ្រួសារមានសុភមង្គល មានន័យថា នៅពេលដែលប្រជាពលរដ្ឋគ្រប់គ្នា មានចំណេះ មានការអប់រំ មានសុជីវធម៌ មានការងារធ្វើ មានមុខរបរអាជីវកម្មត្រឹមត្រូវ មានអនាម័យ គឺមានសុខភាពល្អ និងមានកំលាំងធ្វើការ រកស៊ី មានចំណូល ហើយសុភមង្គលពិតជាបានរស់នៅជាមួយយើង។
ឯកឧត្តម បានបន្ថែមទៀតអំពីផលប្រយោជន៍ របស់បឹងទន្លេរសាប គឺមានសារសំខាន់ខ្លាំងណាស់ ហើយក៏ជាផ្នែកមួយនៃទេសចរណ៍ ជាជំរកត្រីគ្រប់ប្រភេទ ជាជំរកសត្វព្រៃរស់នៅ ជាពិសេស ជាប្រភពចំណូលមួយដ៏ធំមួយនៃសេដ្ឋកិច្ចកម្ពុជាយើង គឺ យើងអាចបានចំណូល ២ពាន់លានដុល្លា ក្នុងមួយឆ្នាំពីបឹងទន្លេសាបនេះ។
លោក Cristopher Lee បានធ្វើការបទបង្ហាញអំពីការដឹកនាំភពផែនដី ៤ផ្នែកផ្សេងៗគ្នាដូចជា៖
ផ្នែកទី០១ ការយល់ឃើញត្រូវ មាន៣ ចំណុច, ផ្នែកទី០២ រឿងអតីត មាន៤ ចំណុច, ផ្នែកទី០៣ ការយល់ដឹងថ្មីពីភពផែនដី មាន៩ ចំណុច និងផ្នែកទី០៤ ភាពជាអ្នកដឹកនាំផែនដី មាន៨ ចំណុច។
គួរបញ្ញាក់ថា ការចូលរួមសិក្ខាសាលាស្តីពីការដឹកនាំភពផែនដីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧញ៉ា និងសមាជិក សមាជិការតាមបណ្តាលស្ថាប័នរដ្ឋ និងឯកជនជាច្រើន សរុប ជាង២០០០នាក់។
ដោយគិរីដងរែក