29 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តកិច្ចសហប្រតិបត្តិការជំរុញរំហូរ ភ្ញៀវទេសចរ ឱ្យកាន់តែប្រសើរ

- Advertisement -spot_img

កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តកិច្ចសហ ប្រតិបត្តិការទេសចរណ៍ជាមួយគ្នា លើការអភិវឌ្ឍធនធានមនុស្ស . ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ ជើងហោះហើរ និងស្តង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរ ភ្ញៀវទេសចរ ទៅវិញទៅមកឱ្យកាន់តែប្រសើរ។ ការឯកភាពនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ ភាគីទាំងពីរបានពិភាក្សាអំពី កាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការនៃការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធាន មនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ នឹងស្តង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន និងលោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់, ពីកិច្ចខិតខំប្រឹង ប្រែងក្នុងការជំរុញការយល់ដឹងអំពីគោលដៅទេសចរណ៍ របស់ប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរ ត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភាពទាក់ទាញ របស់កម្ពុជា ដូចជា ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img