ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា បាន សម្តែង ការព្រួយបារម្ភ ចំពោះ ការបាញ់ សាកល្បង កាំជ្រួច មី ស៊ី ល ផ្លោង ដែល ធ្វើឡើង ដោយ សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ កាលពី ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ នេះ ដែលជា ការរំលោភ មួយទៀត លើ សេចក្តីសម្រេចចិត្ត របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង ដែល អាច បង្កឱ្យមាន ភាព តានតឹង និង គំរាមកំហែង ដល់ សន្តិភាព និង ស្ថិរភាព ក្នុង តំបន់ ។
យោងតាម សេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ ក្រសួងការបរទេស នៅ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២នេះក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បាន អំពាវនាវ ដល់ សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ អនុវត្ត ឱ្យបាន ពេញលេញ នូវ រាល់ សេចក្តីសម្រេចចិត្ត របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង កាតព្វកិច្ច អន្តរជាតិ របស់ខ្លួន ហើយ អំពាវនាវ ឱ្យ ភាគី ពាក់ព័ន្ធ ទាំងអស់ រក្សា ភាព អត់ធ្មត់ និង បង្កើត បរិយាកាស អំណោយ ផល ដល់ ការបន្ត កិច្ចចរចា ប្រាំមួយ ភាគី ឡើងវិញ ដែល អាច នាំមក នូវ ការរំសាយ អាវុធ នុយក្លេអ៊ែរ នៃ ឧបទ្វីប កូរ៉េ ដែល ពេញលេញ អាច ផ្ទៀងផ្ទាត់ បាន មិនអាច វិលត្រឡប់ ថយក្រោយ និង ដោយ សន្តិវិធី ។
គួររំលឹកថា កូរ៉េខាងជើង នៅ ថ្ងៃ អង្គារ ទី ៤ ខែតុលា ឆ្នាំ ២០២២ នេះ បាន បាញ់ មី ស៊ី ល បាលី ស្ទីក រយៈ ចម្ងាយ មធ្យម ហោះ កាត់ លើ ប្រទេស ជប៉ុន ជា លើកដំបូង នៅក្នុង រយៈពេល ៥ ឆ្នាំ ។ ហេតុការណ៍ នេះ បាន ជំរុញ ឱ្យ ជប៉ុន ប្រកាសអាសន្ន សម្រាប់ ប្រជាពលរដ្ឋ របស់គេ នៅ ខេត្ត ភាគ ខាងជើង ប្រទេស ចំនួន ពីរ ដើម្បី ជម្លៀស ខ្លួន ទៅកាន់ ទី មាន សុវត្ថិភាព ។ ការបាញ់ បង្ហោះ មី ស៊ី ល របស់ កូរ៉េខាងជើង នេះ ធ្វើឡើង តែ ប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពី សហរដ្ឋអាមេរិក បានធ្វើ សមយុទ្ធ យោធា នៅក្នុង តំបន់ ជាមួយ ជប៉ុន និង កូរ៉េខាងត្បូង កាលពីពេល ថ្មីៗ នេះ ។
បើតាម ប្រភពពី យោធា កូរ៉េខាងជើង មី ស៊ី ល រយៈ ចម្ងាយ មធ្យម នេះ ត្រូវបាន បាញ់ ចេញពី តំបន់ Mupyong-ri នៅ ផ្នែក កណ្ដាល កូរ៉េខាងជើង ជិត ព្រំដែន ជាមួយ ប្រទេស ចិន នៅវេលា ម៉ោង ៧:២២ ព្រឹក និង បាន ធ្លាក់ នៅ មហាសមុទ្រ ប៉ាស៊ីហ្វិក ក្នុង រយៈពេល ២២ នាទី ក្រោយមក ។
ចំណែក អ្នកនាំពាក្យ រដ្ឋាភិបាល ជ ប៉ុន លោក Hirokazu Matsuno បាន ឲ្យ ដឹងថា មី ស៊ី ល បាលី ស្ទីក របស់ កូរ៉េខាងជើង នេះ ធ្លាក់ នៅក្នុង ចម្ងាយ ៣,០០០ គីឡូម៉ែត្រ ភាគ ខាងកើត ប្រជុំ កោះ របស់ ជប៉ុន ដែល បង្ខំ ឱ្យ ជប៉ុន ត្រូវ ជម្លៀស ប្រជាជន របស់ ខ្លួន ចេញពី តំបន់ ក្បែរ នោះ ជាបន្ទាន់ ដើម្បី ចៀស ផុតពី គ្រោះថ្នាក់ ណាមួយ ជាយថាហេតុ ។
ការបាញ់ បង្ហោះ មី ស៊ី ល របស់ កូរ៉េខាងជើង ចុងក្រោយ នេះ ធ្វើឡើង ខណៈពេលដែល កូរ៉េខាងត្បូង កំពុងតែ ពង្រឹង ទំនាក់ទំនង ជាមួយ សម្ព័ន្ធ មិត្ត របស់ខ្លួន គឺ សហរដ្ឋអាមេរិក និង ជប៉ុន ។ បើតាម ទីក្រុង សេ អ៊ូ ល និង តូ ក្យូ មី ស៊ី ល ដែល បាញ់ ចេញ នៅ ថ្ងៃ អង្គារ ដែល បាន ហោះ លើ អាកាស ក្នុង រយៈ ចម្ងាយ ជាង ៤,៥០០ គីឡូម៉ែត្រ នេះ គឺជា មី ស៊ី ល របស់ កូរ៉េខាងជើង ដែល ធ្វើដំណើរ បាន ឆ្ងាយ បំផុត នៅក្នុង កំណត់ត្រា នាពេល កន្លងមក ។
នៅក្នុង ឆ្នាំ ២០២២ នេះ កូរ៉េខាងជើង បាន បាញ់ សាកល្បង មី ស៊ី ល ចំនួន ២៣ លើក រួចមកហើយ ក្នុងនោះ មាន បួន លើក ធ្វើឡើង ក្នុង សប្ដាហ៍ មុន ។ ប៉ុន្តែ ទើបតែ ការបាញ់ មី ស៊ី ល ចុងក្រោយ នៅ ថ្ងៃ អង្គារ ទី ០៤ ខែតុលា នេះ ទេ ដែល បង្ខំ ឱ្យ ប្រទេស ជប៉ុន ចេញប្រកាស ព្រមាន ដល់ ប្រជាជន របស់ខ្លួន ឲ្យ ជម្លៀស ខ្លួន ទៅកាន់ ទីកន្លែង មាន សុវត្ថិភាព ។ រដ្ឋាភិបាល ជប៉ុន ទទូច ឱ្យ ប្រជាជន ដែល រស់នៅ ខេត្ត Aomori និង Hokkaido ព្រមទាំង កោះ មួយចំនួនទៀត ស្ថិត នៅក្បែរ ទីក្រុង តូ ក្យូ ឱ្យចូល លេណដ្ឋាន ឬ រក ទីតាំង មាន សុវត្ថិភាព ដើម្បី លាក់ខ្លួន នៅពេលដែល ជប៉ុន ចាប់បាន ពី ផ្លូវ ធ្វើដំណើរ របស់ មី ស៊ី ល កូរ៉េខាងជើង ។
នៅក្នុង សន្និសីទ សារព័ត៌មាន នា ព្រឹក ថ្ងៃ អង្គារ ទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះ អ្នកនាំពាក្យ រដ្ឋាភិបាល ជប៉ុន លោក Hirokazu Matsuno បាន ថ្កោលទោស ការបាញ់ មី ស៊ី ល របស់ កូរ៉េខាងជើង និង ចាត់ទុក ទង្វើ នេះ ថា ជាការ គំរាមកំហែង ដល់ សន្តិភាព និង សន្តិសុខ នៅក្នុង តំបន់ និង អន្ដរជាតិ ។
ដោយឡែក រដ្ឋាភិបាល កូរ៉េខាងត្បូង វិញ ពុំបាន ចាត់វិធានការ បង្ការ ដូច ជប៉ុន ទេ ប៉ុន្តែ អ្នកនាំពាក្យ យោធា កូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួន បាន ពង្រឹង ការឃ្លាំមើល ក៏ដូចជា បង្កើន ការប្រុងប្រយ័ត្ន បន្ថែមទៀត ដើម្បី ធានា សុវត្ថិភាព ប្រជាជន ។ និង ថា កូរ៉េខាងត្បូង បាន ត្រៀមខ្លួន រួចជាស្រេច ដើម្បី ឆ្លើយតប នឹង ហេតុការណ៍ នេះ ដោយ ធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយ សម្ព័ន្ធមិត្ត របស់ខ្លួន គឺ សហរដ្ឋអាមេរិក ។



ដោយគីរីដងរែក




