29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាផ្លាស់ប្តូរព័ត៌មានសន្តិសុខទៅវិញ ទៅមក ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋទាំងពីរ

- Advertisement -spot_img

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទីកម្ពុជា និងលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានផ្នែកសន្តិសុខទៅវិញទៅមក ដើម្បីរក្សា បាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឌ នៃប្រទេសទាំងពីរ ខណៈការប្ដេជ្ញារបស់ភាគី ទាំងពីរនេះ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការ គណៈរដ្ឋមន្ត្រី។ នៅក្នុងកិច្ចជំនួបនោះលោក Anatoly Borovik បានកោតសរសើរ ចំពោះសមិទ្ធផលរយៈពេលជាង៤ខែក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នីតិកាលរដ្ឋសភា ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផល ប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយក្នុងនាមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី លោកបានអះអាងថា រុស្ស៊ីតែងតែចាត់ទុកកម្ពុជាដៃគូមួយក្នុង កិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាពិសេសលើការងារជំនាញសន្តិសុខ ប្រឆាំង អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងគ្រប់ប្រភេទជាដើម។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img