ជនជាតិថៃចំនួន ៦៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើការឱ្យមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោកដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសកម្ពុជាត្រូវបាននិរទេសត្រឡប់ទៅប្រទេសថៃពីប្រទេសកម្ពុជាវិញកាលពីថ្ងៃពុធ ។
បុរស៣៩ នាក់ និងស្ត្រី ២៦ នាក់នោះ ត្រូវបានបញ្ជូនត្រឡប់មកវិញតាមច្រកព្រំដែន Ban Khlong Luek ស្រុកអារញ្ញ ខេត្តស្រះកែវ។
ពួកគេទាំងអស់ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួននៅក្នុងការបង្ក្រាបនាពេលថ្មីៗនេះពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ ដែលភាគច្រើនពាក់ព័ន្ធនឹងល្បែងអនឡាញ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
មន្ត្រីអន្តោប្រវេសន៍ថៃបាននិយាយថាក្រុមមនុស្សទាំងនេះ នឹងត្រូវពិនិត្យ ដើម្បីធ្វើការបែងចែករវាងអ្នកដែលមានដីកាចាប់ខ្លួន។
ពួកគេជាច្រើននាក់ត្រូវបានល្បួងឱ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជាដោយសន្យាថានឹងទទួលបានប្រាក់ខែជាមធ្យមចន្លោះពី ២០,០០០ ទៅ ៣០,០០០បាតក្នុងមួយខែ។
ម្នាក់ក្នុងចំណោមអ្នកនិរទេសបាននិយាយថាគាត់បានធ្វើការជាអ្នកគ្រប់គ្រងការលេងល្បែងអនឡាញដើម្បីបញ្ចុះបញ្ចូលប្រជាជននៅក្នុងប្រទេសថៃឱ្យលេងល្បែង ហើយគាត់មិនទាន់ទទួលបានប្រាក់ខែបន្ទាប់ពីធ្វើការនៅទីនោះប្រហែលបាន៣ខែ។
អាជ្ញាធរថៃបានព្រមានម្តងហើយ ម្តងទៀតឲ្យប្រជាជនថៃមានការប្រុងប្រយ័ត្នខ្ពស់ពេលទទួលយកការងារ ដែលមានប្រាក់ខែខ្ពស់នៅ កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចទប់ទល់នឹងការល្បួងក្នុងការរកលុយនោះទេ ខណៈដែលការងារនៅក្នុងប្រទេសមិនមានច្រើន៕
ដោយគីរីដងរែក




