26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

កម្ពុជាមិនទាន់បានមេដាយមាសនៅឡើយទេក្នុងកីឡាប៉េតង់

- Advertisement -spot_img

ក្រុមកីឡាប៊ូល និងប៉េតង់កម្ពុជានៅមិនទាន់ឈ្នះមេដាយមាសនៅឡើយទេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោយប្រភេទកីឡាមួយនេះដំណើរការបាន៣ថ្ងៃទៅហើយ។

ជាក់ស្ដែងក្នុងថ្ងៃទី០១ វិញ្ញាសាវាយយកពិន្ទុបុរស កីឡាករ ថោង ឈឿន បានត្រឹមមេដាយប្រាក់ ក្រោយចាញ់កីឡាករឡាវ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅថ្ងៃដដែលនោះ កីឡាការិនី អ៊ុ ដាវីន ទទួលបានត្រឹមមេដាយសំរឹទ្ធក្នុងវិញ្ញាសាដូចគ្នានេះ។

ក្នុងថ្ងៃទី០២ កីឡាករ សុខ ចាន់មាន ទទួលបានត្រឹមមេដាយសំរឹទ្ធក្នុងវិញ្ញាសាវាយទោលបុរស ខណៈកីឡាការិនី អ៊ុន ស្រីយ៉ា ធ្លាក់ក្នុងវគ្គចែកពូល។
ក្នុងថ្ងៃទី០៣ នៅថ្ងៃអង្គារ ទី០៩ ខែឧសភា នេះវិញ ក្រុមកម្ពុជាមានឱកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រដល់ទៅ៣វិញ្ញាសា គឺគូបុរស, គូនារី និងគូចម្រុះ បុរសនារី តែមិនបានមេដាយមាសសោះ។

សរុបលទ្ធផលមេដាយក្នុងប្រភេទកីឡា ប៊ូល និងប៉េតង់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៖

១) វិញ្ញាសាវាយគូនារី២ទល់២ កីឡាការិនី ធា សម្ផស្ស និងកីឡាការិនី ជុំ ធីវណ្ណ ទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមឡាវក្នុងលទ្ធផល ១៣ ទល់នឹង០៤ ។

២) វិញ្ញាសាវាយគូចម្រុះ២ទល់២ កីឡាករ សៅ សុភារ៉ាន់ និងកីឡាការីនី នុប ឆលីកា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមថៃក្នុងលទ្ធផល ១៣ទល់នឹង០៤។

៣) វិញ្ញាសាវាយគូបុរស២ទល់២ កីឡាករ ភាព វ៉ាឃីម និងពុធ យុនចាន់ដារ៉ា ទទួលបានមេដាយប្រាក់🥈 ក្រោយចាញ់ក្រុមថៃក្នុងលទ្ធផល ១៣ទល់នឹង០៤៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img