27 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

កម្ពុជាទទួលរោងចក្រ សហគ្រាសបើកថ្មី ចំនួនជាង៣ពាន់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ

- Advertisement -spot_img

មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រសហគ្រាស ចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នឹងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១,៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣,០១៧នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ២,៩៧ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្តមបានឲ្យដឹងទៀតថា ក្រៅពីវិស័យកាត់ដេរ មានចំនួន ៤២,៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩, ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ២,៦ពាន់លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣,១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧,៤៣៦នាក់ ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន៣៧,៨២៧នាក់។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែប្រែកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img