26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណ ឲ្យ ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកអភិវឌ្ឍសេវា 5G

- Advertisement -spot_img

ថ្លែងក្នុងកិច្ចប្រជុំ GSMA Mobile 360 Asia Pacific ក្រោមប្រធានបទស្តីពី “ទំនុកចិត្តលើបណ្តាញទូរគមានគមន៍ នា ពេលអនាគត” នៅប្រទេស សិង្ហបុរី កាលពីពេលថ្មីៗ នេះ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បាន ឲ្យ ដឹង ថា កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណប្រតិបត្តិការសេវា 5G នាពេលខាងមុខ និងលើកទឹកចិត្តដល់ប្រតិបតិ្តករផ្តល់សេវាទូរស័ព្ទចល័តឈានមុខនៅក្នុងប្រទេសនិងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍបច្ចេកវិទ្យា 5G។

លោកបន្តថា កម្ពុជាគាំទ្រការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ 5G ដែលត្រូវបានធ្វើឯកភាវូបនីយកម្មជាសកល និងស្តង់ដាដែលបង្កើតឡើងដោយ ITU និង GSMA។

ខណៈពេលនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G កម្ពុជាកត់សម្គាល់ឃើញពីតម្រូវការជាចាំបាច់នូវស្តង់ដាសុវត្ថិភាពអន្តរជាតិ សម្រាប់គាំពារនិងអភិវឌ្ឍសេដ្ឋកិច្ជឌីជីថល។ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ វិធីសាស្ត្រនៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់សុវត្ថិភាពជាច្រើនត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃលក្ខណៈ វិនិច្ឆ័យសុវត្ថិភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងប្រតិបតិ្តករផ្តល់សេវាទូរគមនាគមន៍។

លោក ថោង ចិន្តា បាន បញ្ជាក់ថា កម្ពុជាគាំទ្រនិងទទួលស្គាល់នូវសារៈសំខាន់នៃការប្រើប្រាស់ស្តង់ដាសុវត្ថិភាព មានជាអាទិ៍ Network Equipment Security Assurance Scheme (NESAS) និង GSMA 5G Cybersecurity Knowledge Base (CKB) ដើម្បីជាមូលដ្ឋាននៃការធ្វើនិយ័តកម្មនិងស្តង់ដានីយកម្មសេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងផ្តល់សុវត្ថិភាពខ្ពស់ជូនអ្នកប្រើប្រាស់។ ជាមួយគ្នានេះ កម្ពុជាក៏ នឹងបន្តធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការកសាងប្រជាជាតិឌីជីថល ហើយស្របពេលជាមួយគ្នា ត្រូវរៀបចំនិងដាក់ឱ្យអនុវត្តនូវស្តង់ដាសុវត្ថិភាពសាយប័រ ព្រមទាំងបន្តសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវឌីជីថលកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្រោយកូវីដ-១៩៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img