29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

កងយន្តហោះចម្បាំងកូរ៉េខាងត្បូង-អាមេរិក ធ្វើលំហាត់ទម្លាក់គ្រាប់បែករួមគ្នា ឆ្លើយតបនឹងកូរ៉េខាងជើង

- Advertisement -spot_img

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើការហាត់សមទម្លាក់គ្រាប់បែករួមគ្នា ដើម្បីឆ្លើយតបចំពោះការបាញ់ មីស៉ីលបាលីស្ទីគរបស់កូរ៉េខាងជើង ហោះរំលងពីលើប្រទេសជប៉ុនជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបាននិយាយថា ការធ្វើលំហាត់ទម្លាក់គ្រាប់បែកខាងលើ ត្រូវបានធ្វើឡើងនៅទីលានអនុវត្តសមយុទ្ធមួយកន្លែង ស្ថិតនៅកោះជីគដូ (Jikdo) ដែលពុំមានមនុស្សរស់នៅ លើផ្ទៃសមុទ្រលឿង ហើយមានការចូលរួមពីយន្តហោះចម្បាំង F-15K ចំនួន៤គ្រឿងរបស់កូរ៉េខាងត្បូង ហើយនិងយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់ មីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយមធ្យមប្រភេទ IRBM ជាលើកដំបូង ក្នុងរយៈពេលប្រមាណ៨ខែមកនេះ។ មីស៉ីលនោះហោះបានចម្ងាយប្រហែល ៤,៥០០គីឡូម៉ែត្រ ហើយក៏បានរំលងប្រទេសជប៉ុនជាលើក ដំបូងផងដែរ គិតចាប់តាំងឆ្នាំ២០១៧មក៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img