33.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

កងទ័ពរុស្ស៊ី ១០ម៉ឹនស្លាប់ និងរងរបួសក្នុងសង្រ្គាមអ៊ុយក្រែន

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ ឧត្ដមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក លោក Mark Milley នៅថ្ងៃពុធសប្ដាហ៍នេះបានវាយតម្លៃថាកងទ័ពរុស្ស៊ីប្រហែលជា ១០០,០០០នាក់ បានស្លាប់ និងរងរបួសនៅក្នុងសង្រ្គាម ខណៈភាគីអ៊ុយក្រែនក៏មានតួលេខកងទ័ពស្លាប់ និងរងរបួសប្រហាក់ប្រហែលគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក Mark Milley ប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក គឺជាវាយតម្លៃដែលមានតួលេខអ្នកស្លាប់ និងរងរបួសច្រើនបំផុត មកទល់នឹងពេលនេះ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលអូសបន្លាយពេលជាង៩ខែមកនេះ និងធ្វើឡើងចំពេលអ៊ុយក្រែន រួមទាំងរុស្ស៊ី កំពុងប្រឈមមុខនឹង សង្រ្គាមរដូវរងាដែលក្រុមអ្នកជំនាញមួយចំនួនយល់ថាជាឱកាសមួយសម្រាប់កិច្ចចរចា។

ដោយឡែក នៅពេលត្រូវបានសាកសួរពីដំណោះស្រាយការទូតនៃសង្រ្គាមអ៊ុយក្រែន លោក Milley បានសង្កត់ធ្ងន់ថាការបដិសេធកិច្ចចរចា តាំងតែពីដំបូងនៃ សង្រ្គាមលោកលើកទី១ បានធ្វើឱ្យមនុស្សរាប់លាននាក់បានស្លាប់ និងរងរបួស។ «ដូច្នេះ នៅពេលដែលមានឱកាសចរចា ហើយសន្តិភាពអាចនឹងសម្រេចបាន… នោះគេគួរតែក្ដោបឱកាសនេះឱ្យបាន»។ នេះជាការគូសបញ្ជាក់របស់លោក Milley នៅក្នុងសុន្ទរកថាទៅកាន់វេទិកាមួយរបស់អង្គការ Economic Club of New York។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ រុស្ស៉ីបានប្រកាសដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) ស្ថិតនៅក្បែរទីក្រុងខឺសុន ហើយការដក កងទ័ពនេះត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថាជាឱកាសឱ្យអ៊ុយក្រែនមានជំហររឹងមាំក្នុងកិច្ចចរចា ខណៈខ្លះទៀតថារុស្ស៊ីអាចនឹងប្រើប្រាស់កិច្ចចរចាដើម្បី កេងចំណេញពេលវេលា សំដៅរៀបចំកងទ័ព និងប្រតិបត្តិការប្រយុទ្ធរបស់ខ្លួនឡើងវិញ៕

Ukrainian National Guard soldiers fire at Russian positions with a mortar near Kharkiv | AP

ប្រភព​ AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img