36.2 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

កងកំលាំងរុស្ស៊ី វាយសន្ធាប់ប៉ុនប៉ងយកDonetskមកគ្រប់គ្រង

- Advertisement -spot_img

កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់របស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut ក្នុងគោលបំណងគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ីមិនបានបោះបង់ចោលការប៉ុនប៉ងដើម្បីឡោមព័ទ្ធទីក្រុង Bakhmut នោះទេ ហើយកាលពីពេលថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន បំផ្លាញរថពាសដែក និងគោលដៅផ្សេងទៀតនៅក្នុងតំបន់ Donetsk ។

ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា យោធារបស់ខ្លួនបានបាញ់កាំភ្លើងធំទៅកាន់តំបន់ Kharkiv ភាគខាងកើត និងតំបន់ Zaporizhzhia ភាគខាងត្បូង ហើយការ បាញ់ ផ្លោង របស់ រុស្សី លើ អគារ លំនៅឋាន បាន និង កំពុង ធ្វើ ឲ្យ ជន ស៊ីវិល ស្លាប់ និង របួសកាន់តែច្រើនឡើងៗ ។

កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។

គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

ប្រភព The Indian Express ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img