30.5 C
Phnom Penh
Saturday, May 17, 2025
- Advertisement -spot_img

១០ ថ្ងៃចុងក្រោយ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលបរទេស ១៧០នាក់

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានអះអាងថា “ទាហានស៊ីឈ្នួលបរទេសចំនួន ១៧០ នាក់ លោកនិយាយបែបនេះ ដោយសំដៅទៅលើអ្នក ដែលកំពុងប្រយុទ្ធរួមជាមួយទាហានអ៊ុយក្រែន ថ្វីបើការអះអាងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ ក៏ ដោយ។

“ទាហានស៊ីឈ្នួល 170 នាក់ត្រូវបានសម្លាប់ ហើយ 99 នាក់ផ្សេងទៀតបានបដិសេធមិនចូលរួមក្នុងសកម្មភាពយោធា ហើយបានចាកចេញពីអ៊ុយក្រែនក្នុងរយៈពេល 10 ថ្ងៃចុងក្រោយនេះ” គាត់បានបញ្ជាក់ក្នុងអំឡុងពេលកិច្ចប្រជុំហៅសន្និសីទមួយ។

យោងតាមលោកShoigu”ការវាយលុកដោយជោគជ័យដោយកងទ័ពរុស្ស៊ីនិងកងកម្លាំងនៃសាធារណរដ្ឋប្រជាមានិតបានកាត់បន្ថយចំនួនទាហានស៊ីឈ្នួល និងយុទ្ធជនបរទេសពីក្រុមហ៊ុនយោធាឯកជនដែលធ្វើសកម្មភាពនៅក្នុងប្រទេស”។

ស្របពេលជាមួយគ្នានោះ លោក Shoigu និយាយថា ការលុកលុយរបស់រុស្ស៊ី នឹងបន្តរហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច ដែលរួមបញ្ចូលទាំងលុបបំបាត់ ការគំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិលផងដែរ៕

ប្រភព Tass news ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img