25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ឱកាសដ៏ល្អ៖ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ នឹងផ្តល់ជូននូវការអប់រំល្អបំផុតនៅកម្ពុជា

- Advertisement -spot_img

 រាជធានីភ្នំពេញ ថ្ងៃទី 20  ខែ ធ្នូ ឆ្នាំ ២០២២ – កាលពីថ្ងៃទី ៩ ខែធ្នូ កន្លងទៅ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បានប្រារព្ធពិធីបញ្ចុះបឋមសិលា​​ និងបើកការដ្ឋានសាងសង់សាលារបស់ពួកគេនៅ Jovan City ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។  ថ្វីត្បិតតែពិធិបញ្ចុះបឋមសិលា​​ ជារឿងធម្មតាមួយក្នុងការធ្វើធ្វើពិធីបើកការដ្ឋានសម្ពោធ​ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងផ្សេងៗទៀតជាច្រើន នៅពេលដែលសេដ្ឋកិច្ចរបស់ទីក្រុងភ្នំពេញ និងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់នេះរបស់ Shrewsbury គឺជាអ្វីដែលពិសេសមួយ។  ពាក្យថាសាលារៀនគឺលើសពីសំណង់ដែលមានតែឥដ្ឋ និងថ្ម ព្រោះថាសាលារៀនគឺជា​សហគមន៍​ដែល​មាន​ប្រពៃណី គុណតម្លៃ ស្មារតី និង​វប្បធម៌​​។  

កត្តាទាំងអស់នេះ​ជាមូលហេតុក្នុងការ​ការ​ប្រារព្ធ​ពិធីអបអរ​សម្រាប់​សាលា​ថ្មីនេះ។ នាព្រឹកព្រលឹមដ៏ស្រលះនេះ ភ្ញៀវកិត្តិយសសំខាន់ៗ និងអ្នកជីកដី​ បានប្រមូលផ្តុំគ្នាដោយក្ដីរីករាយក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ។

  ឱកាសពិសេសនេះបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងរហូតមកដល់ពេលនេះ។ ការវិវឌ្ឍន៍របស់គម្រោងមានជាច្រើនដូចជា​ដូចជាកិច្ចព្រមព្រៀង និងភាពជាដៃគូដែលបានបង្កើតជាមួយ Jovan Group ជាមួយសាលា Shrewsbury នៅចក្រភពអង់គ្លេស ជាមួយវិនិយោគិន និងអ្នកដឹកនាំអាជីវកម្ម រហូតដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្ថាបត្យកម្មច្នៃប្រឌិតឈ្មោះ​ FUTURE ។  ភាពរំជើបរំជួលបានកើតមានឡើង នៅពេលដែលគម្រោងការរចនាសម្រាប់សាលាត្រូវបានបើកបង្ហាញ។ 

វាច្បាស់ណាស់ថាសាលាថ្មីនេះនឹងឈានឆ្ងាយជាងសាលាដែលបានបង្កើតរួចហើយនៅក្នុងប្រទេស ជាមួយនឹងសម្ភារៈបរិក្ខារដ៏ល្អទំនើបៗជាច្រើនដូចជាមជ្ឈមណ្ឌលសម្ដែងសិល្បៈ និងស្ទូឌីយ៉ូជាច្រើនសម្រាប់រាំ ល្ខោន និងមហោស្រពជាដើម។  កន្លែងបង្រៀនឯកទេសសម្រាប់វិទ្យាសាស្ត្រ ការរចនា និងបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក៏មានភាពអស្ចារ្យដូចគ្នា។  គ្រប់គ្នាដែលមានវត្តមាននៅទីនោះអាចស្រមៃថា អនាគតនៃសាលាអប់រំ និងសហគមន៍មួយនេះមានរូបរាងនិងលក្ខខណ្ឌទំនើបបែបណា។

លោក Toby Waterson នាយកស្ថាបនិកនៃសាលាថ្មីនេះបានមានប្រសាសន៍ថា “យើង​មាន​ក្តី​រំភើប​ជា​ខ្លាំង​ក្នុង​ការ​ចាប់​ផ្តើមបើកការដ្ឋានសាងសង់​នៅសាលា​រៀន​ថ្មី​នេះ ដែល​គ្រោង​នឹង​ប្រែក្លាយ​និងអភិវឌ្ឍន៍សហគមន៍ដែននៅ​ជុំវិញ។  យើងទន្ទឹងរង់ចាំឃើញសាលាធំដ៏នេះបើកដំណើរការនៅឆ្នាំ 2024 ដោយផ្តល់ឱកាសសិក្សាល្អៗដល់សិស្សានុសិស្សក្នុងប្រទេស”។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងនាំមកនូវកម្រិតថាមពល​​និងការប្រើប្រាស់ជីវិតមួយនៅក្នុងសាលារៀន ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាពីមុនមក ។  គ្រឿងបរិក្ខារ និងស្ថាបត្យកម្មនឹងមានលក្ខណៈពិសេស ជាមួយនឹងកម្មវិធីសិក្សាយ៉ាងល្អមកពីអង់គ្លេស បូកផ្សំធនធានដែលមានបទពិសោធន៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។  ការស្នាក់នៅសាលានឹងត្រូវបានផ្ដល់ឲ្យ ជាមួយនឹងគ្រឿងបរិក្ខារលំដាប់ថ្នាក់ពិភពលោក ហើយឥទ្ធិពលរបស់សាលានឹងហៀរចេញទៅកាន់សហគមន៍ Jovan City ដែលនៅជិតនោះ ដែលធ្វើអោយការសិក្សានិងរស់នៅ កាន់តែមានភាពរស់រវើក។  គម្រោងសម្រាប់ការស្នាក់នៅសាលាបានបង្ហាញអ្នកចូលរួមនូវការយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលជាកន្លែងរស់នៅដោយមានសុវត្ថិភាព មានលក្ខណ៖ទំនើប និងមានកន្លែងសម្រាប់ទំនាក់ទំនងសង្គមសម្រាប់សិស្សានុសិស្ស។  ពិតជាគ្មានមន្ទិលសង្ស័យនោះទេថា សាលានេះនឹងមិនត្រឹមតែល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអស្ចារ្យទៀតផង។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសាលា Shrewsbury នៅចក្រភពអង់គ្លេសមានបំណងដាក់បញ្ចូលការស្នាក់នៅក្នុងសាលាថ្មីនេះនៅក្នុងទីក្រុងភ្នំពេញ។  អស់ជាច្រើនសតវត្សមកហើយ សិស្សដែលស្នាក់នៅសាលានៅ Shrewsbury UK បានទទួលនូវជំនាញដ៏មានតម្លៃជាច្រើនដូចជា ភាពជាអ្នកដឹកនាំ ឯករាជ្យភាព និងការបង្កើតទំនាក់ទំនងពេញមួយជីវិត។  ការរចនាគំនិតសម្រាប់សាលាថ្មីត្រូវបានបំផុសគំនិតដោយផ្ទាល់ដោយ ‘DNA’ នៃសាលាអង់គ្លេស ជាមួយនឹងការបន្ថែមប៉មនាឡិកានៅលើកំពូលនៃបណ្ណាល័យកណ្តាល ដើម្បីបង្ហាញពីទំនាក់ទំនងផ្ទាល់ជាមួយប្រទេសអង់គ្លេស។

ពហុកីឡដ្ឋាន Asian Games សួនទឹក Garden Centre និង​សួនសត្វ Safari នៅក្បែរនោះដែលត្រូវបានបង្កើតឡើងស្រាប់មានទីតាំងនៅជិតសាលារៀន ដោយផ្តល់នូវការមើលឃើញពីបទពិសោធន៍ជីវិតមួយបែបនៅក្នុងផ្នែកថ្មីនៃទីក្រុងភ្នំពេញនេះ។  ប៉ុន្តែ​នៅ​ចំ​កណ្តាលបង្អស់​របស់សហគមន៍នេះ ​គឺ​មានសាលា​ដែល​ល្បី​ខាង​ផ្តល់​ការ​អប់រំ​ល្អ​បំផុត​ក្នុង​ប្រទេស។  វាគឺជាមហិច្ឆតារបស់សាលាក្នុងការធ្វើឱ្យមានភាពខុសគ្នាយ៉ាងវិជ្ជមានមិនត្រឹមតែចំពោះសិស្សរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។  សាលា​នេះ​ត្រូវ​បាន​កំណត់​ឱ្យ​ក្លាយ​ជា​បេះដូង​នៃ​សហគមន៍​ថ្មី​ដែល​នឹង​កើត​ឡើង​ជុំវិញ​វា​។

 ព្រះ​អាទិត្យ​បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះ​ត្រចង់ ខណៈ​ពេលដែលអ្នកចូលរួម​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ។  វា​ជា​ថ្ងៃ​ដ៏​រំភើប​មួយ ហើយ​អ្នក​រាល់​គ្នា​បាន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការ​ផ្លាស់​ប្តូរ​ដែល​សាលានេះ​នឹង​នាំ​មក​កាន់​តំបន់​នេះ។  យើងទន្ទឹងរង់ចាំមើលនៅពេលដែលសាលានេះលាតត្រដាង ហើយឥទ្ធិពលវិជ្ជមានដែលវានឹងកើតមានចំពោះសហគមន៍។

សាលាអន្តរជាតិ Shrewsbury Phnom Penh នឹងបើកសាខាធំរបស់ខ្លួននៅខែកញ្ញា ឆ្នាំ 2024 ដោយស្វាគមន៍ក្រុមអប់រំកុមារតូច Early Years និង បឋមសិក្សា Primary Year (អាយុពី 2 ដល់ 11 ឆ្នាំ)។  បរិវេណសាលាអប់រំកុមារតូចដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ បានបើកដំណើរការហើយសម្រាប់ក្មេងៗដែលមានអាយុពី 2 ទៅ 5 ឆ្នាំ។

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈ​ទាំងប្រាំពីរ​ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ​បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្ម​ធីសិក្សា​ពិសេសរបស់សាលា​Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូ​បង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

ក្រុមហ៊ុន Two Way Public Relations

អគារ Flatiron ជាន់ទី១៧, ផ្លូវ​១០២ 102, Phnom Penh City Centre,

ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

023 221 878

hello@twowaypr.com 

www.twowaypr.com

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img