ឧត្ដរមានជ័យ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ អញ្ជើញ អមដំណើរឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅទិសប្រាសាទតាមាន់ ក្រោយចែកអំណោយរួចឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញទៅទស្សនាប្រាសាទតាមាន់និងសួរសុខទុក្ខដល់កងកម្លាំងយើងនៅយាមទីនោះផងដែ
ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍ ថា កងទ័ពទាំងពីត្រូវសាមគ្គីគ្នាមានការអីទំនាក់ទំនងគ្នាល្អ ក្នុងនោះមិនមានអ្នកណារំលោភបំពានអ្នកណាទេ ឯរឿងព្រុំដែនទុកអោយគណកម្មការព្រុំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់អញ្ជើញមកលេងប្រាសាទតាមាន់សូមអញ្ជើញមកទស្សនាប្រាងប្រាសាទដែលជាមរតកដូនតាយើងដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពយើងផងដែ ។




ដោយគិរីដងរែក