26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ”ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដែលរៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន (CJDS)

- Advertisement -spot_img

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ” រៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន ដែលគាំទ្រដោយក្រសួងពត៌មាន និងក្រសួងបរិស្ថាន ធ្វេីនៅរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាម ៣៨១នាក់ ដែលអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិន ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត្រ ភក្ត្រា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។

ក្នុងនោះទៀតសោត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យសិក្ខាកាម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ដែលមិនទាន់មានអាជ្ញាប័ណសូមអញ្ជេីញទៅស្នេីសុំនៅក្រសួងពត៌មាន។

វគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” នេះដែរគឺមានរយៈពេល ២ថ្ងៃពេញ ក្នុង វគ្គបណ្ដុះបណ្តល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មាន បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោកបណ្ឌិត ហោ គន្ធា

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img