ឯកឧត្តមបណ្ដិត ញឹក ប៊ុនឆៃ ក្រោយពីបានទទួលដំណឹងដ៏រន្ធត់និងសោកសៅចំពោះមរណភាព អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក សុីនស្សូ អាបេ ដែលត្រូវឃាតករបាញ់សម្លាប់ពេលថ្លែងសុន្ទរកថា នៅទីក្រុងណារ៉ា រសៀលថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២២ គឺជាការបាត់បង់មិត្តភ័ក្កដ៏ល្អ ដែលជានិច្ចជាកាលតែងតែជួយអោយមានទំនាក់ទំនងល្អប្រសើរ ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា។ តំណាងអោយសមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិទូទាំងប្រទេស ពិតជាមានភាពសោកស្ដាយជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះក្រុមក្រួសារ ឯកឧត្តម លោក សុីនស្សូ អាបេ និងប្រជាជនជប៉ុន សូមវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគិតិភព កុំបីឃ្លាងឃ្លាតឡើយ។



ដោយគីរីដងរែក