ឯកឧត្ដមរដ្ឋលេខាធិការ ផារ៉ា មង្គល អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី “វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន” រៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៅសណ្ឋាគារសង្គមិត្ត ខេត្តកែប។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារលំនៅឋាន រៀបចំឯកសារគតិយុត្តដែលគាំទ្រដល់ការងារលំនៅឋាន និងការពិគ្រោះយោបល់លើវឌ្ឍនភាពការងារប្រមូលនិងគ្រប់គ្រងពត៌មានគម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងភូមិសាស្រ្តរាជធានីខេត្តទាំង ១៣ រួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ កោះកុង ភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ។
ដោយគិរីដងរែក