24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ឥស្សរជនចូលរួមពិធីបើក World Cup យប់នេះ

- Advertisement -spot_img

មេដឹកនាំពិភពលោក អ្នកនយោបាយ អ្នកការទូត និងរាជវង្សានុវង្ស បានទៅដល់ប្រទេសកាតាហើយ មុនការប្រកួត FIFA World Cup ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី២០ខែវិច្ឆិកានេះ។

ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune, ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទៅដល់ទីក្រុង ដូហា កាលពីថ្ងៃសៅរ៍។ បន្ទាប់មកគឺប្រធានាធិបតី រវ៉ាន់ដា លោក Paul Kagame ដែលត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Hamad នៅថ្ងៃអាទិត្យនេះ។

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានយាងទៅដល់ប្រទេសជាម្ចាស់ផ្ទះផងដែរកាលពីល្ងាចថ្ងៃសៅរ៍ មុនការប្រកួតបើកឆាកនៅយប់ថ្ងៃអាទិត្យរវាងជម្រើសជាតិកាតា និងអេក្វាឌ័រ។

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman
ការទៅដល់របស់ព្រះអង្គម្ចាស់ Mohammed នៅក្នុងប្រទេសកាតា កើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងទីក្រុងដូហា បានបន្តទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំ២០២១ បន្ទាប់ពីទំនាក់ទំនងល្អក់កករអស់រយៈពេលជាច្រើនឆ្នាំ។

ស្របពេលជាមួយគ្នានោះ ទូរទស្សន៍ រដ្ឋ អេហ្ស៊ីប បាន ដក ស្រង់ សម្តី ប្រធានាធិបតី ដែល និយាយ នៅ ថ្ងៃអាទិត្យនេះ ថា លោកប្រធានាធិបតី Abdel Fattah al-Sisi ក៏ នឹង ចូលរួម ក្នុង ពិធី បើក ដែរ ។

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi
ចំណែក ឥស្សរជនអ្នកដែលមិនចូលរួមដោយផ្ទាល់ បានផ្ញើសារគាំទ្រជំនួសវិញ។

កាលពីថ្ងៃសុក្រ ព្រះអង្គ Sheikh Tamim bin Hamad Al Thani អធិរាជរបស់ប្រទេសកាតា បានទទួលទូរស័ព្ទជូនពរពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការ គ្រោងនឹងចាប់ផ្តើមនៅកីឡដ្ឋាន Al Bayt នៅម៉ោង៩យប់ថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា) មុនការប្រកួតបើកឆាកនៅម៉ោង១១យប់៕

ប្រភព Maktoob Media ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img