ថៃ ៖ កំពូលអ្នកប្រដាល់ថៃសម្បត្តិ ប៊ូខាវ បានឆាមេឃ (Sombat Buakaw Banchamek) បានបញ្ជាក់តាមរយៈការបង្ហោះ សំណេរលើ បណ្តាញសង្គមហ្វេស ប៊ុក ផ្លូវកា របស់ខ្លួនយ៉ាងច្បាស់ថារូបគេមានដើមកំណើតពីជនជាតិដើមភាគតិចកួយប៉ុន្តែមានសញ្ជាតិថៃដែល ការបញ្ជាក់នេះកើតឡើងបន្ទាប់ពីមានការអះអាងមួយចំនួនថាអ្នកប្រដាល់រូបនេះមានដើមកំណើតខ្មែរ ។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Kangkok Post កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ។
ការចេញមកអះអាងរបស់កំពូលអ្នកប្រដាល់រូបនេះកើតឡើង ស្របពេលប្រទេសថៃ និងកម្ពុជាកំពុងមានរឿងចម្រូងចម្រាសជាមួយគ្នា ពាក់ព័ន្ធនឹងដើមកំណើតស្របច្បាប់ នៃក្បាច់គុនបុរាណ ។ ការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនោះ គឺកម្ពុជាបានសម្រេចផ្លាស់ប្តូរឈ្មោះ កីឡាប្រដាល់ពី « មួយថៃ » (Muay Thai) ទៅជា « គុនខ្មែរ » (Kun Khmer) ដែលធ្វើឱ្យសហព័ន្ធប្រដាល់ Muay Thai បញ្ចេញ ប្រតិកម្មខ្លាំងៗ ជុំវិញការសម្រេចចិត្តនេះ និងបានបញ្ជាក់ថាថៃ នឹងមិនបញ្ជូន អត្តពលិក Muay Thai ទៅចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលធ្វើឡើងចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ។
លើសពីនេះទៅទៀត ថៃថែមទាំងបានព្រមានថា ប្រទេសណាដែលបញ្ជូន អត្តពលិកទៅចូលរួមការប្រកួត « គុនខ្មែរ » ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ នឹងត្រូវហាមប្រាមពីសហព័ន្ធ Muay Thai អន្តរជាតិក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត ។
ក្រោយផ្ទុះរឿងចម្រូងចម្រាសអំពីដើមកំណើតក្បាច់គុនបុរាណកាលពីពេលថ្មីៗកន្លង ទៅនេះបានធ្វើឱ្យអ្នកប្រដាល់អាជីពថៃ៣ រូប ចេញ មកបញ្ជាក់អំពីសាវតាថៃរបស់ខ្លួនបន្ទាប់ពីអ្នកគាំទ្រកម្ពុជាបានអះអាងផ្ទុយពីនេះ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី ២៤ ខែមករាកន្លងទៅប៊ូខាវ បានបង្ហោះ សំណេរលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា « ខ្ញុំជាពលរដ្ឋថៃ មានដើមកំណើតជនជាតិកួយមិនមែនជាពលរដ្ឋខ្មែរ ដូចដែលពលរដ្ឋមួយចំនួនអះអាងខុសនោះទេ » ។
ដោយឡែកកាលពីពេលថ្មី ៗ នេះ អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលផងដែរ ជុំវិញរូបភាព អ្នកប្រដាល់២ រូប ដែលថតបង្ហាញស្ទីលក្បាច់គុន ដែលគេ អះអាងថាជាក្បាច់គុនបុរាណខ្មែរ « ល្បុក្កតោ » ។
ប៉ុន្តែទោះបីជាយ៉ាងណាអ្នកប្រដាល់អាជីពថៃ Panupong Tanjad ដែលជាម្ចាស់រូបភាពនោះ បានបង្ហោះ នៅលើទំព័រហ្វេស ប៊ុក របស់ គេកាលពីថ្ងៃទី ២៤ ខែមករា ថារូបថតនេះ ត្រូវបានផលិតឡើងដោយរូបគេ និងបងប្រុសគេផ្ទាល់ដោយបង្ហាញពី Muay Thai នៅក្នុង ខេត្តសុរិន្ទ ។ Panupong បានសរសេរថារូបគេទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងMuay Thai និងជាអត្តពលិក Muay Thai របស់ជាតិ និងជាគ្រូបង្វឹក Muay Thai ។
Panupong បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំមិនដែលបានហ្វឹកហាត់ល្បុក្កតោឬគុន ខ្មែរនោះទេ ។ ប៉ុន្តែអ្នកប្រដាល់ក្នុងរូបថតនេះ គឺជា បងប្រុសខ្ញុំ និងខ្ញុំហើយកន្លែងថតរូបនៅឃុំ ក្របៅ ស្រុកថាទុំ ខេត្ត សុរិន្ទ » ។
ពាក់ព័ន្ធនឹងការសម្រេចមិនបញ្ជូនអត្តពលិកមកចូលរួមការប្រកួត « គុនខ្មែរ » នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ពីសំណាក់ ប្រទេសថៃជុំវិញបញ្ហានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថាអ្នករៀបចំស៊ីហ្គេម មិនមានការព្រួយបារម្ភចំពោះការសម្រេចចិត្ត ពីប្រទេសថៃ រឿងមិនបញ្ចូន អត្តពលិកមក នោះទេ ដោយនោះ គឺជាសិទ្ធិគេហើយ កម្ពុជាក៏នឹងត្រៀមរៀបចំការប្រកួត « គុនខ្មែរ » ឱ្យខាងតែបានដែរ ។ រហូត មកដល់ពេលនេះកម្ពុជាបានបញ្ជាក់ថាមានប្រទេសចំនួន៦ ហើយបានសម្រេចចិត្តចូលរួមការប្រកួត « គុនខ្មែរ » ដោយប្រទេសទាំងនោះរួមមានឥណ្ឌូណេស៊ីវៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ៕








ប្រភព Bangkok Post ប្រែសម្រួលដោយគិរីដងរែក




