33 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

អ្នកបង់សំណាញ់ម្នាក់រអិលជើងធ្លាក់ចូលទឹកកំពុងហូរគួចខ្លាំង សាច់ញាតិបានត្រឹមឈរចាំមើលសព

- Advertisement -spot_img

បុរសអ្នកបង់សំណាញ់នៅខ្នងទំនប់បារាំងរអិលជើងធ្លាក់ត្រូវចន្តរទឹកហូរគួចយកទៅបាត់នៅម៉ោង៨យប់មិនសង្ឃឹមនៅរស់នោះឡើយ

មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារបុរសអ្នកបង់សំណាញ់ម្នាក់ ខណៈកំពុងបង់សំណាញ់បានរអិលជើងធ្លាក់ចូលចរន្តទឹកហូរកួចខ្លាំង និងបានបាត់ខ្លួនតែម្ដង។

ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន និងអាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុ រយៈពេលជិត២ម៉ោងហើយនៅមិនទាន់រកឃើញជនរងគ្រោះឃើញនៅឡើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះកំពុងបន្តស្វែងរក ។ ចំណែកបុរសខាងលើមានឈ្មោះ ហៅក្រៅ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ព័ត៌មាន នេះក៏បានដឹងដល់ក្រុមគ្រួសារជនរង គ្រោះហើយផងដែរ ។

ព័ត៌មានចុងក្រោយរហូតដល់ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៨នេះ ក្រុមការងារសមត្ថកិច្ចនិងប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះនៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ដោយពុំមាននណាម្នាក់ហ៊ានចុះទឹករាវរកជនគ្រោះឡើយ ដោយស្ថានភាពយប់ងងិតទឹកក៏ហូរគួចខ្លាំង ។ ចំណែកក្រុមគ្រួសារជនរងគ្រោះក៏បានរង់ចាំមើលសពជនរងគ្រោះនៅចំណុចស្ពានឈើ ឆ្លងទៅភូមិកណ្តាលដែលជាកន្លែងចុងខ្សែទឹកហូរចម្ងាយពីកន្លែងកើតហេតុប្រមាណជាង៣០០ម៉ែត្រផងដែរ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img