ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវអោយក្រុមបាតុករជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុណាហ្គាវើ ល ដ៏មួយចំនួនតូចដែលនៅសេសសល់សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗរួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយ សាធារណៈ ហើយងាក មក ចូលរួម អនុវត្ត យន្តការ ដោះស្រាយ របស់ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ នៅថ្ងៃទី ២៣ កក្កដា នេះដែលក្នុងសេចក្តីប្រកាស ព័ត៌មាននេះមានន័យថាអ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង២០ នាទីរសៀលក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ដ៏ ប្រមាណជា ៩០ នាក់បានបន្តមកប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថី សម្ដេច សុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអុីអន ១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀលប្រាយ ។
មិនខុសពីរាល់ដងដោយមាន ការត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូចដើម្បីបង្កើត ព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយធ្វើ សកម្មភាពប្រមូលផ្តុំគ្នា យ៉ាងអាណាធិបតេយ្យដើរដង្ហែ ធ្វើបាតុកម្មតាមដងផ្លូវសាធារណៈ លើកបដា ស្រែកឡូឡាទាមទារនេះ ទាមទារ នោះ ជេរប្រមាថ មកលើមន្ត្រីសាធារណៈ ផ្លុំប៉ីជ័រវាយស្គរ បង្កសម្លេងរំខាន ដល់គេឯង និងនាំគ្នាឈរ អង្គុយ បិទ ចរាចរណ៍ មិនឱ្យមានការធ្វើដំណើរ របស់ ប្រជាពលរដ្ឋទូទៅ ។
បន្ថែមពីលើនេះទៀតក្នុងគោលបំណងបង្កើតរូបភាពអវិជ្ជមានផ្សេងៗ ដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ ទៅធ្វើការផ្សព្វផ្សាយតាមរយៈ ការលូកដៃចូលរួមយ៉ាង ចំហ និងសកម្ម ពីបុគ្គលមួយចំនួន ដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ពិសេសការ ញុះញង់ក្នុងន័យដុត កម្តៅ បញ្ឆេះកំហឹង ពីសំណាក់ ឈ្មោះ វន ពៅ និងឈ្មោះ យ៉ាង សោភ័ណ្ឌ ក្រុមប៉ាតុករ ហ៊ានបុកទម្លាយប៉ារាស និងបង្ក ហិង្សាមកលើសមត្ថកិច្ចមាន លក្ខណៈទ្រង់ទ្រាយ ធំជាង មុនដែលសមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិ ការពារខ្លួន ។
អ្នកនាំពាក្យ រដ្ឋបាល រាជធានី ភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើល ដ៏មួយចំនួនតូច ដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការ ដោះស្រាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ អាស្រ័យដូចបាន ជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញបានធ្វើការអំពាវនាវអោយ ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ដ៏មួយចំនួនតូច ដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាព ខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំ ធ្វើបាតុកម្មនៅតាម ទីសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ហើយងាកមក ចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ នៅថ្ងៃទី ២៣ កក្កដា នេះដែលក្នុងសេចក្តីប្រកាស ព័ត៌មាននេះ មានន័យថាអ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង២០ នាទីរសៀល ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ ប្រមាណជា ៩០ នាក់បានបន្តមកប្រមូលផ្ដុំគ្នាធ្វើបាតុកម្មខុសច្បាប់ នៅកណ្តាលមហាវិថី សម្ដេច សុធារសដោយ ធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខ ចំណុចផ្សារទំនើបអីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀលប្រាយ ។
មិនខុសពីរាល់ដងដោយមានការត្រៀមលក្ខណៈរួចជាស្រេចក្រោមការរៀបចំផែនការ ទុកជាមុនរបស់មនុស្សមួយក្តាប់តូច ដើម្បីបង្កើត ព្រឹត្តិការណ៍ មិនល្អមកលើអាជ្ញាធរមាន សមត្ថកិច្ច និងបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយធ្វើ សកម្មភាពប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យ ដើរដង្ហែធ្វើបាតុកម្មតាមដងផ្លូវសាធារណៈ លើកបដាស្រែកឡូឡា ទាមទារ នេះទាមទារ នោះ ជេរប្រមាថមកលើមន្ត្រី សាធារណៈ ផ្លុំប៉ីជ័រវាយស្គរបង្កសម្លេង រំខានដល់ គេឯង និងនាំគ្នាឈរ អង្គុយ បិទ ចរាចរណ៍មិនឱ្យមានការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ។
បន្ថែមពីលើនេះទៀតក្នុង គោលបំណងបង្កើត រូបភាពអវិជ្ជមានផ្សេងៗ ដើម្បី ទម្លាក់កំហុស មកលើអាជ្ញាធរ អនុវត្ត ច្បាប់ទៅធ្វើការផ្សព្វផ្សាយតាមរយៈការលូកដៃចូលរួមយ៉ាង ចំហ និងសកម្ម ពីបុគ្គល មួយចំនួន ដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ពិសេសការញុះញង់ក្នុងន័យ ដុតកម្តៅបញ្ឆេះកំហឹងពី សំណាក់ឈ្មោះ វន ពៅ និងឈ្មោះ យ៉ាង សោ ភ័ណ្ឌ ក្រុមប៉ាតុករ ហ៊ាន បុកទម្លាយប៉ារាស និងបង្ក ហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈ ទ្រង់ទ្រាយធំ ជាងមុន ដែលសមត្ថកិច្ចចាំបាច់ ត្រូវប្រើប្រាស់សិទ្ធិ ការពារខ្លួន ។
អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ សូមធ្វើការអំពាវនាវដល់ ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ មួយចំនួនតូចដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្ម នៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ អាស្រ័យដូចបាន ជម្រាបជូនខាងលើសូម សាធារណជនមេត្តា ជ្រាបជាព័ត៌មាន ៕




ដោយគីរីដងរែក




